នៅ ក្នុង អង្គ មហាសន្និបាត លើកទី៣ នៃ សភាតំណាង ប្រជាជន ទូទាំង ប្រទេស ចិន នីតិកាលទី១២នេះ ក៏ មាន ការ ធ្វើ កំណែ ទម្រង់ និង ផែនការ អភិវឌ្ឍន៍ ជាច្រើន ដែល ផ្ដោត សំខាន់ ទៅលើ សុខទុក្ខ នឹង ជីវីភាព រស់នៅ របស់ ប្រជាជន។
ហើយ ឆ្នាំថ្មី ជាឆ្នាំ គន្លឹះ នៃ ការ ធ្វើ កំណែ ទម្រង់ ឲ្យកាន់តែ ស៊ីជម្រៅ ដោយ គ្រប់ជ្រុង ជ្រោយ ហើយ ក៏ ជា ឆ្នាំ សំខាន់ នៃ លំនឹង កំណើន សេដ្ឋកិច្ច និង កែសម្រួល រចនាសម្ព័ន្ធ ទៅលើ វិស័យ ផ្សេងៗ ទៀត ផងដែរ។
សម្រាប់ ចំណាប់ អារម្មណ៍ របស់នាងខ្ញុំ គឺ នាងខ្ញុំមានការ ចាប់ អារម្មណ៍ យ៉ាង ខ្លាំង ទៅ លើ ចំណុច មួយ ដែល ឆ្នាំមុន ប្រទេស ចិន បាន អនុវត្ត រួចមក ហើយ គឺ ទាក់ទង ទៅនឹង ការ ប្រព្រឹត្ត អំពើ ពុករលួយ ដែលនេះ គឺ ជា ចំណុច សំខាន់ ធ្វើឲ្យ ប្រជាជន ជាច្រើន មាន ការ គាំទ្រ និង ពេញចិត្ត យ៉ាងខ្លាំង ហើយ នៅក្នុង ឆ្នាំថ្មីនេះ ផងដែរ នាងខ្ញុំ មាន ការ ចាប់អារម្មណ៍ លើ ប្រសាសន៍ របស់ លោក Zhou Qiang ប្រធាន តុលាការ ប្រជាជន ជាន់ខ្ពស់ ចិន បាន មាន ប្រសាសន៍ ថា ត្រូវតែ សកម្ម ជុំរុញ កំណែ ទម្រង់ ខាង របប ទទួល ពាក្ស បណ្ដឹង ឲ្យ មាន ភាព កាន់ តែ ស៊ីជម្រៅ ដែលនេះ បាន ធ្វើ ឲ្យ ប្រជាជន មាន ទំនុក ចិត្ត នឹង ទទួល បាន សេចក្ដីសុខ សាន្តត្រាណ។