ចំណាប់អារម្មណ៍សម្រាប់​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ ២០១៥
2015-03-13 13:46:24  cri  Web Editor:Wang Xing

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាល ចិន តែងតែ ដាក់ ចេញ នូវ គោលនយោបាយ ថ្មីដើម្បី លើក កម្ពស់ កម្រិត ជីវិភាព រស់នៅ របស់ ប្រជាជន       

      នៅ ក្នុង អង្គ​ មហាសន្និបាត​ លើក​ទី ៣ នៃ​សភា​តំណាង ​ប្រជាជន​ ទូទាំង​ប្រទេស​ចិន ​នីតិកាល​ទី​ ១២ បាន ​បើក ​ធ្វើ​ សន្និសីទ ​ពេញ​អង្គ ​លើក​​ ទី​៣ ហើយ ថ្នាក់ ដឹកនាំ ប្រទេស ចិន ក៏ បាន ចូលរួម ដើម្បី​ ស្តាប់​និង ពិនិត្យ ​​ពិភាក្សា ចំពោះ ​របាយការណ៍ ​ការងារ​របស់​ តុលាការ ប្រជាជន ​ជាន់ខ្ពស់ និង ​របាយការណ៍ ​ការងារ​របស់​សាលា ​អយ្យការ ​ប្រជាជន ​ជាន់ខ្ពស់​ ផងដែរ បើ តាម គំនិត យោបល់ របស់ នាងខ្ញុំ គិតថា ចំពោះ ចំណុនេះ ក៏ សំខាន់ ណាស់ ដែរ ប្រសិន បើ រាល់ ការងារ ដែល បាន អនុវត្ត ហើយ ប៉ុន្តែ មិនបាន ពិនិត្យ ឡើងវិញនោះ គឺ មិន អាច ធ្វើ ឲ្យ មាន ការអភិវឌ្ឍន៍ បាន ទេ ។

ម្យ៉ាង វិញ ទៀត គឺ ដើម្បី ថ្លឹង ថ្លែង ឲ្យ បានច្បាស់ ថា តើ ឆ្នាំ ចាស់ មានចន្លោះ ខ្វះខាត ដែរទេ ហើយ បើ ខ្វះខាត ខ្វះខាត ទៅលើ ផ្នែក អ្វីខ្លះ ដែលនេះ គឺ ជា ចំណុច សំខាន់ ទើប ធ្វើ ឲ្យ ប្រទេស ជាតិ ប្រកប ដោយ សេចក្ដីសុខដុមរមនា​។ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ