ចំណាប់​អារម្មណ៍​សម្រាប់​ថ្ងៃ​ទី ១០ ​ខែ មីនា ​ឆ្នាំ ២០១៥
2015-03-11 10:37:47  cri  Web Editor:Sun Lingling

    នៅ​ក្នុង​អង្គមហាសន្និបាត​លើក​ទី​៣​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​​ទី​១២ នាង​ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ទៅ​លើ​ប្រសាសន៍​របស់​ប្រធានរដ្ឋ​ចិន លោក​Xi Jinping​ដែល​បាន​ថ្លែង​ថា​ត្រូវ​តែ​សមស្រប​ទៅ​នឹង​សភាពការណ៍​ថ្មី​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ឆ្លង​តាមរយៈ​ការ​ច្នៃ​​ប្រឌិត​ថ្មី​មក​ជំរុញ​ការ​អភិវឌ្ឍន៍​និង​កា​លើក​កម្ពស់មុខរបរ​​ខិតខំ​កកើត​ទៅ​ជា​ក្រុម​មុខ​របរ​ងើប​ឡើង​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​និង​កកើត​ទៅ​ជា​ប្រព័ន្ធ​មុខរបរ​ដែល​ប្រកប​ដោយ​កម្លាំង​ប្រកួតប្រជែង​និង​កម្លាំង​ទ្រទ្រង់​​ជា​និរន្តរភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ជា​មួយ​ប្រទេស​និង​តំបន់​នៅ​ជិត​ខាង​ ហើយ​លើក​កម្ពស់​ដោយ​គ្រប់ជ្រុងជ្រោយ​នូវ​កម្រិត​បើក​ទូលាយ​ចំពោះ​ក្រៅ​ប្រទេស​ដែល​នេះ​បាន​បញ្ចាក់​យ៉ាង​ច្បាស់​លាស់​ពី​ការយក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​ចិន​មិន​ថា​តែ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​គឺ​ថ្នាក់​ដឹកនាំ​ចិន​តែងតែ​មាន​ការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខទុក្ខ​និង​ជីវិភាព​រស់នៅ​របស់​ប្រជាជន​ដូច្នេះ​មិនថា​ប្រជាជន​ដែល​រស់នៅ​ទីក្រុង​ទេ​ដែល​មាន​សេចក្ដី​សុខ​សុវត្ថិភាព​សូម្បីតែ​ប្រជាជន​ដែល​រស់នៅ​តាម​ទី​ជនបទ​ក៏​អាច​ទទួល​បាន​សេចក្ដី​សុខ​សុភមង្គល​នឹង​ប្រកប​មុខរបរ​បាន​ផង​ដែរ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ