ចំណាប់អារម្មណ៍សម្រាប់​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ ២០១៥
2015-03-11 17:50:18  cri  Web Editor:Zhai Qianqian

​​ ជាទូទៅ មហាសន្និបាត ទាំងពីរ របស់ ប្រទេសចិន ប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅ ដើម ខែមិនា។

ឆ្លង តាមរយះ ការ ធ្វើ កម្មវិធី ក្នុង វិទ្យុ មិត្តភាពកម្ពុជាចិន ដែល ផ្សាយ ចេញ ពី រាជធានី ភ្នំពេញ FM៩៦. MHz និង FM១០៥​ MHz ដែល ផ្សាយ ចេញ ពី ខេត្ត សៀមរាប ក៏ ដូចជា តាមរយះ ការ តាមដាន ព័ត៌មាន កន្លងមក នាងខ្ញុំ ឃើញថា មាន ប្រព័ន្ធ សារព័ត៌មាន បរទេស ជាច្រើន មានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះ ការ កែទម្រង់ ទៅលើ វិស័យ មួយចំនួន ក៏ដូចជា គោលដៅ ការងារ របស់  រដ្ឋាភិបាល ដែល បាន ដាក់ចេញ ក្នុង ឆ្នាំថ្មីនេះ ផងដែរ។

ជាពិសេស ថែមទៀតនោះ គឺ ទាក់ទង ទៅនឺង តួរលេខ នៃវិស័យ មួយចំនួន ក្នុង ប្រទេសចិន ដែល ធ្វើឲ្យ បណ្ដាប្រទេស ក៏ ដូចជា ប្រព័ន្ធ សារព័ត៌មាន លើ ពិភពលោក សកម្ម ផ្ដោតការ យកចិត្តទុកដាក់ ផងដែរ ។ ជាងនេះ ទៅ ទៀត ប្រព័ន្ធសារព័ត៌មាន បរទេស សកម្ម ផ្សាយ ព័ត៌មាន អំពី យន្តការ ជា យុទ្ធសាស្រ្ត ៤ វិស័យ របស់ ប្រទេស ចិន ជំរុញ ឲ្យ សម្រេច បាន នូវ សុបិន ប្រទេស ចិន ដែល នេះគឺ បាន ធ្វើ  ឲ្យ បណ្ដា ប្រទេស អន្តរជាតិ រឹត តែ ចង់ ដឹង និង រង់ចាំ មើល អំពី ការអនុវត្ត និង គោលការណ៍ របស់ ប្រទេស ចិន។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ