ចំណាប់​អារម្មណ៍​សម្រាប់​ថ្ងៃ​ទី ៩ ​ខែ មីនា ​ឆ្នាំ ២០១៥
2015-03-10 10:13:32  cri  Web Editor:Deng Qian

      ក្នុងឆ្នាំ២០១៥នេះបើតាមតែនាងខ្ញុំបានស្ដាប់ព័ត៌មានឃើញថាលោកប្រធានរដ្ឋចិន Xi Jinping ​បាន​ថ្លែង​ថា ត្រូវ​ពន្លឿន​ការ​បង្កើត​​យន្តការ​​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​និង​បើក​ចំហរ​ដែល​ប្រឈម​មុខ​ចំពោះ​ផ្ទៃ​ក្នុង​និង​អន្តរជាតិ​ អនុវត្ត​យុទ្ធសាស្រ្ត​បើក​ចំហ​ដែល​កាន់​តែ​សកម្ម​និង​ម្ចាស់ការ​ បង្កើត​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រភេទ​បើក​ចំហ​ដែល​កាន់តែ​មាន​កម្លាំង​រស់រវើក​​ ពង្រីក​និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អាស៊ាន​  ​យើង​បាន​ដឹង​ហើយ​ថា​ប្រសិនបើ​ក្នុង​ប្រទេសមួយ​ដែលបើក​ចំហ​ចំពោះ​ក្រៅប្រទេស​គឺ​ធ្វើឲ្យ​សេដ្ឋកិច្ចទីផ្សារ​របស់​ប្រទេសនោះ​មាន​ភាពទូលំទូលាយ​និងធ្វើឲ្យ​ប្រទេសនោះមានភាពរីកចម្រើនដោយសារ​តែមានទំនាក់​ទំនងជាមួយក្រៅប្រទេស។

      ហើយបើតាមប្រសាសន៍របស់លោកប្រធានរដ្ឋចិនបានបញ្ចាក់ថាត្រូវ​តែ​​ជួយ​ជ្រោម​ជ្រែង​ក្នុង​តំបន់​ក្រីក្រ​ ​លើក​កម្ពស់​សុខភាព​​និងចំ​ណេះដឹង​ខាង​​វប្បធម៌ ព្រម​ទាំង​ សមត្ថភាព ​ស្វែង​​រក​ការងារ​ធ្វើ​ ដែលនេះគឺជា​មធ្យោបាយ​បណ្ដុះដ៏​ល្អមួយសម្រាប់​ឲ្យ​កុមារ​ទទួល​បាន​ការ​ធំធាត់​ឡើង​តាមរយៈ​ការ​សិក្សារៀន​សូត្រ​ដែល​ចំណុច​នេះ ​គឺសំខាន់​ណាស់ ​ដូច​ពាក្ស​មួយ​គេ​ពោល​ថា​បើ​ចង់ឲ្យ​កូនៗ​ក្លាយ​ជា​ធនធាន​សង្គម​ ត្រូវ​បណ្ដុះ​តាំងពី​តូចនោះ​នឹង​សម​ដូច​ប្រាថ្នា​បើ​ចង់អប់រំមនុស្សឲ្យបានថ្លៃថ្លា​ត្រូវដឹង​ចុះណា​អប់រំ​ពី​ក្មេង  ​ដែលនេះ ​សម​បញ្ចាក់​ឲ្យ​ឃើញ​ថា នៅ​ពេល​អនាគត​នាងខ្ញុំ​ជឿជាក់ថា​ប្រទេសចិន​នឹង​រឹតតែ​មាន​ការរីក​ចម្រើន​ដែល​ប្រកប​ដោយ​សុខសុភមង្គល​ដោយសារ​តែ​មាន​ការយកចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ចិន​ដែល​តែងតែមានចំពោះប្រជាជន។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ