ចំណាប់​អារម្មណ៍​សម្រាប់​ថ្ងៃទី ៨ ​ខែ​មីនា ​ឆ្នាំ ​២០១៥
2015-03-09 10:16:57  cri  Web Editor:Deng Qian

សម្រាប់ ថ្ងៃទី ៨ ​ខែ​មីនា ក្នុងអង្គមហាសន្និបាត​លើក​ទី ៣ ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១២ ​បាន​បើក​ធ្វើ​សន្និសិទ​ប្រកាស​ព័ត៌មាន ​ហើយ នាងខ្ញុំ មានការ ចាប់អារម្មណ៍ ចំពោះប្រសាសន៍របស់  ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ លោក វ៉ាង យី ​ អំពី​ពាក្យគន្លឹះ​នៃ​ការទូត​ប្រទេស​ចិន​សម្រាប់​ឆ្នាំ ២០១៥ នេះ គឺ "ចំណុចសំខាន់​មួយ ​ខ្សែ​សំខាន់​ពីរ"​។ ​"ដែល​ផ្តោត​ទៅលើ​ការជំរុញ​ដោយ​គ្រប់ជ្រុងជ្រោយ ​គឺ​ត្រូវ​ធ្វើ​អោយ​បាន​ល្អ​ ​ ដើម្បីទទួលបាន​សន្តិភាព​និង​វិឌ្ឍនៈភាព។​

ជា​ពិសេស​​គឺ ផ្តោត​សំខាន់​ ទៅលើ ​ការបង្កើន​ ទំនាក់​ទំនង និង កិច្ចសហប្រតិបត្តិការ ជាមួយបរទេស ឲ្យកាន់តែច្រើន ហើយ លើសពីនេះទៅទៀត នាងខ្ញុំ ពេញចិត្ត ចំណុចមួយ ដែលលោក បានមានប្រសាន៍ និងការ យកចិត្តទុកដាក់ ចំពោះ និន្នាការ យ៉ាងម៉ឹងម៉ាត់ មិនងាករេ ឈានឆ្ពោះទៅមុខ គាំពារ​ផលប្រយោជន៍​ជាតិ ជាពិសេសនឹង ​បន្ត​ពង្រីក ​ផលប្រយោជន៍​រួម ជាមួយ​បណ្តា​ប្រទេស​ លើ​ពិភពលោក។​ទាំងអស់នេះ គឺសុទ្ធសឹង ទាក់ទងទៅនឹង ជីវិភាពរស់នៅ របស់ប្រជាជន៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ