ចំណាប់​អារម្មណ៍​សម្រាប់​ថ្ងៃ​ទី ​៧ ​ខែ​ មិនា ​ឆ្នាំ ​២០១៥
2015-03-07 17:49:56  cri  Web Editor:Sun Lingling

នៅក្នុងសន្និសីទប្រកាព័ត៌មានមហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២  សម្រាប់ថ្ងៃទី៧ ខែមិនានេះ នាងខ្ញុំ មានចំណាប់អារម្មណ៍ ទៅលើ ប្រសាសន៍ របស់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន លោកGao Hucheng ដែល ទាក់ទង ទៅនឹង ការលើកកម្ពស់ នៃតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាន ជាការពិតមិនថាពាណិជ្ជកម្មសេរីឬការវិនិយោគទុនក្នុងនៅក្រៅប្រទេសនោះទេ គឺត្រូវ ពឹងផ្អែក លើ ប្រទេស ជិតខាងខ្លះដែរ ទើប ទទួល បាន ភាពជោគជ័យ ទៅវិញទៅមក។

នាងខ្ញុំក៏បានឃើញពីសកម្មភាពដ៏សកម្មរបស់រដ្ឋាភិបាលចិនរួចមកហើយផងដែរ កាលពីឆ្នាំកន្លងទៅ លោកតែងតែមានទំនាក់ទំនងជាមួយពាណិជ្ជករបរទេសដើម្បីទាក់ទាញឲ្យមានការវិនិយោគកាន់តែច្រើននៅក្នុងប្រទេសចិន ដែលនេះ ក៏ជា ចំណែកមួយ ជួយ សម្រួលដល់ ប្រជាជន ដែលអត់ ការងារធ្វើ ឲ្យមាន ការងារ ធ្វើ ផងដែរ។

   លើសពីនេះទៅទៀត នាងខ្ញុំ រឹតតែ មានការ ចាប់អារម្មណ៍ របស់ ប្រសាសន៍

រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​បរិស្ថាន​ប្រទេស​ចិន​ដែល​ទើប​តែងតាំង​ថ្មី​ លោក Chen Jining បានមានប្រសាសន៍ថា នឹង ​សហការ យ៉ាង​សកម្ម​ ជា​មួយ​ នឹង ​ប្រទេស​ផ្សេង​ទៀត​ និង​ អង្គការ​អ​ន្ដ​រ​ជាតិ​ ប្រឹងប្រែង ធ្វើឲ្យបានល្អនឹង កាត់បន្ថយ ឬ បំបាត់ផ្សែង​អ័ព្ទ ​និងការ​បំពុល​បរិស្ថាន​។    ដែលនេះបានបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះការរស់នៅរបស់ប្រជាជនដែលនិងប្រកបដោយសេចក្ដីសុខ សុវត្ថិភាព។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ