ថ្ងៃទី ២៥ ខែ១២ តាមច័ន្ទគតិចិន ផ្ទះនិមួយៗបានគិនសណ្តែកសៀងធ្វើតាវហ៊ូ ព្រោះមានដំណាលថា ព្រះឥន្ទនឹងចុះមកឋានកណ្តាល ដើម្បីយាងទតផ្ទះមនុស្សលោក ថា តើពិតដូចជាការទូលថ្វាយរបស់ទេវតាចង្ក្រានមែនឬអត់ ។ ហើយនឹងកំណត់នូវវាសនារបស់ផ្ទះនិមួយៗក្នុងមួយឆ្នាំខាងមុខ ដូច្នេះហើយ មនុស្សម្នាបានហូបកាកតាវហ៊ូ ដើម្បីបង្ហាញនូវជីវភាពស្អាតស្អំ និងក្រីក្រ ហើយក៏សង្ឃឹមថា ឆ្នាំថ្មី នឹងទទួលបានជោគវាសនាល្អ និងមានលាភហូរចូល ។