ដំណើរ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​របស់​លោកLi Keqiang​នាយក​រដ្ឋមន្ត្រី​ចិន​​
2014-11-13 15:42:45  cri  Web Editor:Deng Qian

ដំណើរ​ទស្សន​កិច្ច​នៅ​មីយ៉ាន់ម៉ា​របស់​លោកLi Keqiang​នាយក​រដ្ឋមន្ត្រី​ចិន​​​

 

កាលវិភាគ​សំខាន់ៗ

 

- អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​ដឹកនាំ​ចិន​និង​អាស៊ាន​(១០បូក១​)លើក​ទី១៧​និង​ថ្លែង​សុន្ទរកថា​

- អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​ដឹកនាំ​អាស៊ាន​និង​ចិន​ ជប៉ុន​កូរ៉េខាង​ខាង​ត្បូង​(១០បូក៣)​លើក​ទី១៧​និង​ថ្លែង​សុន្ទរកថា​

- អញ្ជើញ​ចូលរួម​សន្និសីទកំពូល​អាស៊ី​បូព៌ា​លើក​ទី៩និង​ថ្លែង​សុន្ទរកថា​

- បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា--​នេះជា​លើក​ទី​មួយ​ហើយ​ដែល​នាយករដ្ឋមន្ត្រី​ចិន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​តាំង​ពី​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​មក​

 

 

    នៅ​ក្នុង​កាលវិភាគ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Li Keqiang​លើក​នេះ ការ​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​ដឹកនាំ​ចិននិង​អាស៊ាន​១០បូក១​ប្រហែល​ជា​រឿង​មួយ​ដែល​ត្រូវ​បាន​េគ​យកចិត្តទុកដាក់​បំផុត​។បើ​ដូច្នេះ អំពី​កិច្ចសហប្រតិបត្តិការ​១០បូក១​នេះ​ តើ​ប្រជាជន​នៅ​បណ្តា​ប្រទេស​អាស៊ាន​នានាគេ​យល់​ឃើញ​យ៉ាង​ដូច​ម្តេច?

 

ម៉ាឡេស៊ី

លោក​Mustapa Mohamed​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​របស់​ម៉ាឡេស៊ី​៖

    រយៈកាល​កន្លងទៅ តំបន់​ពាណិជ្ជកម្ម​សេរី​ត្រូវ​បាន​បញ្ជាក់​ថា​ជា​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដ៏​ល្អប្រសើរមួយ​ តែនៅ​ពេល​អនាគត ​គឺ​តម្រូវ​ឲ្យ​យើង​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​​តំបន់ពាណិជ្ជកម្ម​សេរី​ ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិននិង​អាស៊ាន​កាន់តែ​មាន​ស្ថិរភាព។​បច្ចុប្បន្ននេះ​ រឿង​សំខាន់​ជា​គេ​គឺ​យើង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់ជ្រុងជ្រាយ​ក្នុង​ន័យ ធ្វើ​ឲ្យ​ការ​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាច​បន្ត​រក្សា​និម្មាបនកម្ម​ឈ្នះ-ឈ្នះ។សព្វ​ថ្ងៃនេះ លើ​សកលោក​មាន​ការ​ក្រែប្រែ​យ៉ាង​ខ្លាំង​ ១០ឆ្នាំកន្លងទៅ​ ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​នៅ​មិនទាន់​មាន​ការ​ប្រើប្រាស់​ជា​ទូទៅ​ទេ​ ឯធុរកិច្ច​អេឡិចត្រូនិច​​ក៏​កម្រ​មាន​ដែរ​។​តែ​បច្ចុប្បន្ននេះ ​រឿង​ទាំង​នេះ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​។​យើង​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ។​ការ​ប្រែប្រួល​ទាំង​នេះ​តម្រូវ​ឲ្យ​យើង​ត្រូវ​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​តំបន់ពាណិជ្ជកម្ម​សេរី​ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​ចរន្ត​នៃ​យុគសម័យ។

 

 

សិងហបូរី

លោក​Zhou Zhaocheng​និពន្ធនាយក​នៃ​គេហទំព័រ​កាសែត​LianHeZaoBao​សិង្ហបូរី​៖

ថ្ងៃទី១២ ​ខែវិចិ្ឆកា ​លោក​Li Keqiang​នាយករដ្ឋមន្ត្រី​ចិន​បាន​ចុះ​ផ្សាយ​អត្ថបទ​នៅ​លើ​ទំព័រ​កាសែត​LianHeZaoBao ​ដោយ​បាន​អធិប្បាយ​ជា​ពិសេស​អំពី​ការ​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​នៅ​មីយ៉ាន់ម៉ា​លើក​នេះ​ព្រមទាំង​ទស្សន​មួយ​ចំនួន​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ី​អាគ្នេយ៍​ព្រមទាំង​អាស៊ាន។​ទស្សនៈទាំង​នេះ​បាន​បង្ហាញ​ពី​សុទ្ធចិត្ត​របស់​ប្រទេស​ចិន​ដែល​ចង់​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​អាស៊ាន ហើយ​លើកឡើង​នូវ​មតិ​យោបល់​ជា​ច្រើន​សម្រាប់​ពង្រីង​កិច្ចសហប្រតិបត្តិការ​។​ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នូវ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​អាស៊ីអាគ្នេយ៍ ​ហើយ​ក៏​បាន​លើក​ឡើង​នូវ​គំនិត​ជាក់ស្តែង​មួយ​ចំនួន​ផងដែរ​ ​រួមទាំង​បាន​កសាង​មូលនិធិ​សហប្រតិបត្តិការ​រវាង​ចិននិង​អាស៊ាន ព្រមទាំង​ការ​គាំទ្រ​ចំពោះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​អាស៊ាន​ជា​ដើម។​ខ្ញុំ​គិតថា​ នៅ​ក្នុង​សន្និសីទកំពូល​លើក​នេះ យុទ្ធសាស្ត្រ​មានពាក់ព័ន្ធ​ដែល​ធ្វើ​ឡើង​ជុំវិញ​ទំនាក់ទំនង​រវាង​ចិននិង​អាស៊ាន​សុទ្ធតែ​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​ដែល​បាន​ចូលរួម​សន្និសីទ​លើក​នេះ។

 

ថៃ

អ្នក​ប្រើ​​អ៊ីន​ធើ​ណេត​បាន​ធ្វើ​ការ​បញ្ចេញ​មតិ​នៅ​លើ​វេប​សាយ​នៃ​សារ​ព័ត៌មាន​ជាតិ​ថៃ​​
លោក​ លុន ​ថា​វ៉ី ដែល​ជាអ្នក​ប្រើ​អ៊ីន​ធើ​ណេត​មួយ​រូប​បាន​សរ​សេរ​ថា​ កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​លើក​នេះ​ គឺ​បានគូស​បញ្ជាក់​អំពី​ការកសាង​សហគមន៍​អាស៊ាន​តែមួយ​ និងការ​អភិវឌ្ឍន៍​ជានិរន្ត​រ​ភាព​ ប្រទេស​ថៃក្នុង​នាម​ជា​ប្រទេស​សមាជិក​ភាព​មួយ​នៃ​អាស៊ាន​គឺពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សង្ឃឹម​ថា​ នឹង​អាចសម្រេច​ការអភិវឌ្ឍន៍​រួម​គ្នា​ ដោយ​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មកក្នុង​ពេល​ឆាប់ៗ​ ក្រោម​ក្រប​ខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ ព្រម​ទាំង​អាច​ដោះ​ស្រាយ​បញ្ហា​ផ្លាស់​ប្តូរ​បុគ្គលិក​ទៅ​ទី​ចុង​បំផុត​ ។ ហើយ​ឆ្លង​តាម​រយៈ​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដើម្បី​ពង្រីក​ឱកាស​​ការងារ ថែម​ទាំង​អាច​ដោះ​ស្រាយ​អោយ​បាន​ល្អ​ប្រសើរ​នូវ​បញ្ហា​ពលករ​បរទេស​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៀត​ផង ។
លោក​ស្រី​ ខា​សា​យ៉ា​ណួរ ​ដែល​ជា​ អ្នក​ប្រើ​អ៊ីន​ធើ​ណេត​មួយ​រូប​ទៀត​​បាន​និយាយ​ថា​ បច្ចុ​ប្បន្ន​នេះ​ លោក​ ប្រាយុទ្ធ​ នាយក​រដ្ឋ​មន្ត្រី​ថៃ​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​ផ្លូវ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ ។ ហើយ​សង្ឃឹម​ថា​ឆ្លង​តាម​កិច្ចប្រជុំ​លើក​នេះ​ អាច​នាំ​មក​នូវ​ឱកាស​នៃ​ការ​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ប្រទេស​ថៃ ។ 

ឥណ្ឌូនេស៊ី
លោក​ស្រី​ អ៊ី ណា​ ប្រធាន​នាយក​ដ្ឋាន​សហ​ប្រតិ​បត្តិ​ការ​អាស៊ាន ​នៃ​ក្រសួង​ការ​បរទេស​ឥណ្ឌូ​នេស៊ី​បាន​ថ្លែង​ថា​ ប្រទេស​ចិន ​គឺ​ជា​កម្លាំង​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​របស់​​អាស៊ាន​ ។ ហើយ​ទៅពេល​អនាគត​ ប្រទេស​ចិន​នៅ​តែ​ជា​ដៃ​គូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាស៊ាន​ដដែល ។ អាស៊ាន​និងចិន​សុទ្ធ​តែ​សម្គាល់​ថា​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដែល​រឹត​តែ​មាន​តុល្យភាព​ និង​ការ​ចល័ត​នៃ​ការ​វិនិយោគ ​ដែល​ចេះ​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​ គឺ​សម​ស្រប​ទៅ​និង​ផល​ប្រយោជន៍​រួម​របស់​ទ្វេ​ភាគី ។ ប្រទេស​ចិន​តែង​តែ​ឆ្លង​តាម​គម្រោង​គ្រប់​បែប​យ៉ាង​ និង​ទំនាក់​ទំនង​​ភាព​ជា​ដៃ​គូ​ ទៅ​សកម្ម​ជួយដល់​អាស៊ាន​ក្នុង​ការ​លើក​កម្ពស់​កម្រិត​​នៃការ​ត​ភ្ជាប់​គ្នា យើង​រំពឹង​ទុក​ថា​ ​ប្រទេស​ចិន​ក្នុង​នាម​ជា​ប្រទេស​ដៃគូ​ដ៏​សំខាន់​​ នឹង​បន្ត​វិនិយោគ​លើ​គម្រោង​​នៃ​​ការ​តភ្ជាប់​គ្នា​​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ច្រើន​ ​ដើម្បី​ផ្តល់​សុភមង្គល​កាន់
តែ​ច្រើន​ជូន​ប្រជា​ជន​នៃ​ភាគី​ទាំងសង​ខាង ។

ឡាវ
លោក​ ស៊ីឃន់ ប្រធាន​ការិយាល័យ​​នៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិ​ការ​ឡាវ-ចិន និង​ជា​អគ្គលេខាធិការ​នៃ​សមាគម​មិត្តភាព​ឡាវ​-​ចិន​របស់​ប្រទេស​ឡាវ​បាន​ថ្លែង​ថា​
 ចិន​គឺជា​ប្រទេស​​សេដ្ឋកិច្ច​ធំ​មួយ​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កិច្ចប្រជុំអាស៊ានបូក​ ១ និង​កិច្ច​​​ប្រជុំ​​​អាស៊ាន​បូក ​៣ កាលពីពេល​កន្លងទៅ​ ប្រទេស​ចិន​សុទ្ធ​តែ​បាន​លើក​ឡើង​នូវ​សេច​ក្តី​ផ្តួច​ផ្តើម​​ ដែល​​ប្រកប​​ដោយ​លក្ខណៈ​កសាង ជាពិសេស​គឺកាលពី​ឆ្នាំ២០១៣​ប្រទេស​ចិន​បាន​លើក​ឡើង​នូវការផ្តួច​ផ្តើម​គំនិត​ដែលធំ​ និងសំខាន់ជាច្រើន​ ដូចជា ការកសាង​សហគមន៍​វាសនាតែ​មួយ​រវាង​​ចិន-អាស៊ាន ការ​​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​នៃ​សតវត្សន៍​ទី​២១​ ការ​ដំឡើង​លំដាប់​ថ្នាក់​នៃ​​​តំបន់​សេដ្ឋកិច្ច​សេរី​ចិន-អាស៊ាន​ និងក្របខ័ណ្ឌ​កិច្ចប្រតិ​បតិ្តការ​ ២ បូក ៧​ ជា​ដើម ។​ការអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និងកិច្ចប្រជុំ​ពាក់​ព័ន្ធ ដែល​បាន​បើក​​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​របស់​លោក​ លី​ ខឹ​​ឈាំង​ នាយករដ្ឋមន្ត្រីចិន​លើកនេះ នឹង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ជាក់ស្តែង​​នៅ​លើ​គ្រប់​វិស័យ​ និងការតភ្ជាប់​គ្នា​រវាងចិន ​និង​អាស៊ាន​ឲ្យ​សម្រេច​បាន​ដោយគ្រប់ជ្រុងជ្រោយ ហើយប្រកបទៅដោយ​ខ្លឹម​សារវិជ្ជមាន​ ក្នុងន័យ​ជំរុញ​ដល់​​ចំពោះការជំរុញសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍន៍​ក្នុងតំបន់​ ។

លោក​ Nguyen Tien Sam អតីត​ប្រធាន​មន្ទីរសិក្សា​ស្រាវ​ជ្រាវ​​អំពី​ប្រទេស​ចិន ​នៃ​បណ្ឌិត​សភា​​វិទ្យាសាស្ត្រ​សង្គម​វៀតណាម​ និង​ជា​អ្នក​ជំនាញ​​ការ​​អំពី​បញ្ហា​ប្រទេស​ចិន​បាន​ថ្លែង​ថា ​ខ្ញុំមានក្តី​សង្ឃឹម ៣ ចំណុច ​ចំពោះ​កិច្ច​ប្រជុំ​លើក​នេះ​ ។
ទី១ គឺការបង្កើន​ការជំនឿទុកចិត្ត​គ្នា​ផ្នែក​នយោបាយ​រវាង​បណ្តាប្រទេសអាស៊ីបូព៌ា ។ ទី​២​ គឺបង្កើន​កិច្ច​សហ​ប្រ​តិបត្តិ​ការ​រវាងបណ្តា​ប្រទេស​​នានា​ឲ្យបាន​គ្រប់​ជ្រុង​ជ្រោយ សំដៅ​លើក​កម្ពស់​ប្រសិទ្ធ​ភាពជាក់​ស្តែង​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​វិស័យ​នីមួយៗ​ និងគ្រប់ស្រទាប់​ជាន់​​ថ្នាក់​​ ដែលកិច្ច​សហ​ប្រតិ​បត្តិ​ការ​នេះ មិនត្រឹម​តែ​រួម​បញ្ចូល​ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​​ផ្នែក​​នយោបាយ​ សេដ្ឋ​កិច្ច វប្ប​ធម៌ និងសង្គម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏បូក​រួម​ទាំង​​បញ្ហា​ការ​​ការពារ​បរិស្ថាន​​ការវាយបង្ក្រាប​អំពើ​​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ជាដើម​ទៀត​ផង ។ ទី​៣  បន្តគាំពារសន្តិ​ភាព​ និងស្ថិរភាព​ក្នុង​តំបន់ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ