ដានជើងធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍របស់លោកLi Keqiang នាយករដ្ឋមន្រ្តីចិន
តបតាមសេចក្តីអញ្ជើញរបស់លោកU Thenseng ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ដែលជាប្រទេសផ្លាស់វេននៃសម្ព័ន្ធអាស៊ាន លោកLi Keqiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី ១៧ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង(១០+៣)លើកទី ១៧ និងសន្និសីទកំពូលអាស៊ីបូព៌ាលើកទី ៩ ដែលរៀបចំធ្វើនៅក្រុងណៃពីដោ រដ្ឋធានីមីយ៉ាន់ម៉ា ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា ។
តទៅនេះ សូមយើងរួមគ្នារំលឹកឡើងវិញនូវដានជើងធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍របស់លោកLi Keqiang ។
ទី ១ តើលោកLi Keqiangធ្លាប់អញ្ជើញទៅដល់ប្រទេសណាខ្លះ?
ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ លោកLi Keqiang នាយករដ្ឋមន្រ្តីចិនបានធ្វើដំណើរទៅដល់ក្រុងសេរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី ១៦ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង(១០+៣)លើកទី ១៦ និងសន្និសីទកំពូលអាស៊ីបូព៌ាលើកទី ៨ ព្រមនិងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រ៊ុយណេទៀតផង ។ ពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី ១៦ លោកនាយករដ្ឋមន្រ្តីLi Keqiang បានថ្លែងសុន្ទរកសំខាន់ ព្រមនិងផ្តួចផ្តើមនូវក្របខ័ណ្ឌសហប្រតិបត្តិការ ២+៧ ដែលរួមមានមតិឯកភាពរួមផ្នែកនយោបាយចំនួន ២ និងការគូរប្លង់ផែនទីបង្ហាញផ្លូវអំពីកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ៧ ។
មតិឯកភាពរួមចំនួនពីរចំណុច
ទី ១ មូលដ្ឋាននៃការជំរុញកិច្ចសហប្រតិបត្តិការគឺការធ្វើឲ្យមានទំនុចិត្តលើគ្នាជាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ពង្រីកទំនាក់ទំនងរួមរស់ដោយសុខដុមរមនានិងមានមេត្រីភាពជាមួយប្រទេសជិតខាង
ទី ២ គន្លឹះដ៏សំខាន់នៃការធ្វើឲ្យកិច្ចសហប្រតិបត្តិកាន់តែស៊ីជម្រៅគឺការផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកការផ្តល់ផលប្រយោជន៍ឲ្យទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
សំណើចំណុច ៧
ទី ១ សកម្មស្វែងរកការចុះហត្ថលេខាលើ"សន្ធិសញ្ញាសហប្រតិបត្តិការដោយមេត្រីភាពនិងរួមរស់ដោយសុខដុមរមនារវាងប្រទេសចិននិងប្រទេសអាស៊ាន"ដើម្បីផ្តល់ការការពារផ្នែកច្បាប់និងរបបដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ។
ទី ២ ចាប់ផ្តើមការចរចាអំពីការលើកកម្ពស់លំដាប់ថ្នាក់តំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ាន ដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់១លានលានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។
ទី ៣ ពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នា ។ ប្រើប្រាស់ឲ្យបានល្អនូវយន្តការគណៈកម្មាធិការសហប្រតិបត្តិការការផ្នែកតភ្ជាប់គ្នារវាងចិននិងអាស៊ានជាដើម ក្នុងន័យ ជំរុញការកសាងគម្រោងដូចជា គម្រោងផ្លូវដែកកាត់ទ្វីបអាស៊ីជាដើម គ្រោងផែនការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីផ្តល់ជាវេទិការួមបញ្ចូលទុនសម្រាប់ការតភ្ជាប់គ្នារបស់តំបន់អាស៊ាននេះ ។
ទី ៤ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនិងបង្ការហានិភ័យក្នុងតំបន់ ។ ពង្រីកទ្រង់ទ្រាយនិងក្របខណ្ឌ័នៃការប្តូររូបិយប័ណ្ណទ្វេភាគី ពង្រីកកសាងកន្លែងសាកល្បងសម្រាប់ការទូទាត់ខាងពាណិជ្ជកម្មឆ្លងដែនដោយប្រើរូបិយវត្ថុរបស់ប្រទេសខ្លួន កាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់និងដើមទុនទូទាត់នៃការធ្វើពាណិជ្ជកម្មនិងបណ្តាក់ទុនក្នុងតំបន់ ដើម្បីដើរតួនាទីនៃប្រព័ន្ធសហព័ន្ធធនាគារចិន-អាស៊ានឲ្យបានល្អ ។
ទី ៥ ជំរុញដោយនឹងនរនូវកិច្ចសហប្រតិបត្តិលើសមុទ្រ ។ រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រប្រចាំសតវត្សទី ២១ ផ្តោតសំខាន់លើការអនុវត្ដន៍សេដ្ឋកិច្ចមហាសមុទ្រ ការតភ្ជាប់គ្នាលើសមុទ្រ ការការពារបរិស្ថាន ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការស្វែងរកនិងជួយសង្គ្រោះនិងកិច្ចសហប្រតិបត្តិការផ្នែកនេសាទ ។
ទី ៦ កាពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិលើវិស័យសន្តិសុខ ។ កែលម្អយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ធ្វើឲ្យកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនមែនប្រពៃណីមានភាពកាន់តែស៊ីជម្រៅ ដូចជា ការបង្ការនិងជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខបណ្តាញអ៊ីនធឺណេត ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននិងការអនុវត្តច្បាប់រួមគ្នាជាដើម ។
ទី ៧ ធ្វើឲ្យការផ្លាស់ប្តូរផ្នែកមនុស្សសាស្ត្រ បច្ចេកទេសនិងវិទ្យាសាស្រ្តនិងការការពារបរិស្ថានជាដើមកាន់តែមានភាពជិតស្និទ្ធ ពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដោយមេត្រីភាព ។
តើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះមានលក្ខណៈសំខាន់យ៉ាងណា ?
លោក Li Keqiang នាយរដ្ឋមន្ត្រីចិនបានថ្លែងថា ឯកភាពរួមមតិទាំង ២ ចំណុចនិងសំណើទាំង ៧ ចំណុចនេះគឺជាសេចក្តីប្រកាសផ្នែកគោលនយោបាយរបស់រដ្ឋាភិបាលចិនថ្មីដែលនឹងធ្វើឡើងសម្រាប់ទំនាក់ទំនងរវាងចិននិងអាស៊ាននៅដប់ឆ្នាំខាងមុខ ។ អ្នកធ្វើអត្ថាធិប្បាយទាំងក្នុងប្រទេសនិងក្រៅប្រទេសក៏បានសម្គាល់ថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ២បូក៧រវាងចិន-អាស៊ាននិងទស្សនៈ"សហគមន៍រួមវាសនាតែមួយ"របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានគឺមានអត្ថន័យស៊ីសង្វាក់គ្នា ដែលបានគរចេញជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់សម្រប់ការចាប់ដំណើរការនូវទសវត្សរ៍ពេជ្ររវាងចិន-អាស៊ាននាពេលអនាគត ។
បន្ទាប់ពីបិទបញ្ចប់សន្និសីទ លោកលីខឺឈាំងក៏បានស្រូតដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ។ នៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីលីខឺឈាំងបានជួបសន្ទនាជាមួយព្រះចៅស៊ុលតង់នៃប្រទេសប្រ៊ុយណេ ព្រមទាំងបានថ្លែងសុន្ទរកថាក្នុងពិធីលៀងអាហារផងដែរ។ លោកបានគូសបញ្ជាក់ថា ត្រូវតែលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងប្រ៊ុយណេ ធ្វើឲ្យការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់មានភាពកាន់តែញឹកញាប់ ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឲ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងបង្កើនការផ្លាស់ប្តូរផ្នែកមនុស្សសាស្ត្រឲ្យកាន់តែមានភាពញឹកញាប់ ដើម្បីធ្វើឲ្យចំណងមេត្រីភាពរបស់ប្រទេសទាំងពីរបន្តទៅគ្រប់ជំនាន់។ក្នុងឋានៈជាឯកសារមានលក្ខណៈជាសមិទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរវាងប្រទេសចិននិងប្រ៊ុយណេ ភាគីទាំងពីរសម្រេចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ព្រមទាំងឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ជាមួយគ្នា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ លោកលីខឺឈាំងបានអញ្ជើញទៅដល់ទីក្រុងបាងកករាជធានីប្រទេសថៃនៅថ្ងៃទី១១ខែតុលាឆ្នាំ២០១៣ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ។ នៅក្នុងអត្ថបទមានចុះឈ្មោះរបស់លោកលីខឺឈាំងដែលមានចំណងជើងថា ចាប់ដៃគ្នាឆ្ពោះទៅកាន់អនាគតដែលកាន់តែល្អបវរ ដែលបានចុះផ្សាយលើទំព័រកាសែតMatichonរបស់ប្រទេសថៃនៅក្នុងថ្ងៃដដែលនោះ បានអធិប្បាយយ៉ាងច្បាស់លាស់ទៅកាន់ប្រជាជនថៃនូវមូលដ្ឋានដ៏រឹងមាំនិងអនាគតដ៏ល្អបវរនៃទំនាក់ទំនងរវាងចិននិងថៃ។ នៅថ្ងៃដដែលនោះផងដែរ លោកលីខឺឈាំងក៏បានជួបសន្ទនាជាមួយអ្នកដឹកនាំនៃរដ្ឋសភាថៃនិងបានសង្កត់ធ្ងន់ថាត្រូវជំរុញឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងថៃទទួលបានការរីកចម្រើនថ្មី។ក្នុងរដ្ឋសភាថៃ លោកលីខឺឈាំងបានថ្លែងសុន្ទរកថាដែលមានចំណងជើងថា ធ្វើឲ្យបុបា្ផនៃមិត្តភាពរវាងចិននិងថៃចេញជាផ្លែផ្កាថ្មី ដោយបានវាយតម្លៃខ្ពស់នូវចំណងមេត្រីភាពរវាងចិននិងថៃ និងរំពឹងទុកពីអនាគតដ៏ល្អបវរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីលីខឺឈាំងនិងលោកស្រីយីងឡាក់អតីតនាយករដ្ឋមន្រ្តីថៃបានជួបពិភាក្សាការងារនិងរួមគ្នាជួបជាមួយអ្នកយកព័ត៌មាន។ លោកបានសង្កត់ធ្ងន់ថា ត្រូវតែពង្រីកតួនាទីជាគំរូនិងណែនាំនៃទំនាក់ទំនងរវាងចិននិងថៃ ទទួលបន្តនិងផ្សព្វផ្សាយមិត្តភាពចិននិងថៃ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។ភាគីចិនរីករាយក្នុងការអនុវត្តឲ្យបានល្អជាមួយថៃនូវផែនការប្រតិបត្តិរួមនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនិងអនុស្សារណៈយោគយល់ស្តីអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ជានិរន្តរភាព ធ្វើឲ្យខ្លឹមសារនៃទំនាក់ទំនងទ្វេភាគីកាន់តែមានលក្ខណៈពេញលេញឥតឈបឈរ ដើម្បីឲ្យប្រជាជនប្រទេសទាំងពីរទទួលបានផលប្រយោជន៍កាន់តែច្រើនពីចំណងមេត្រីភាពរវាងចិននិងថៃ។នៅថ្ងៃដដែល លោកលីខឺឈាំងបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ក្សត្រីស៊ីរីនថន តំណាងរបស់ព្រះបាទភូមីបុលព្រះចៅប្រទេសថៃ លោកលីខឺឈាំងបានទូលព្រះអង្គម្ចាស់ក្សត្រីថា នឹងធ្វើឲ្យប្រទេសចិននិងថៃរួមរស់នៅដូចជាគ្រួសារតែមួយទៅគ្រប់ជំនាន់។
ថ្ងៃទី១៥ ខែតុលា លោកLi KeqiangបានរួមជាមួយនឹងលោកNgyuen Tan Dungនាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីលៀងអាហារថ្ងៃត្រង់របស់មជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្មចិននិងវៀតណាម និងឡើងថ្លែងសុន្ទរកថា។លោកLiKeqiangបានថ្លែងថា ចិននិងរៀតណាមត្រូវរួមគ្នាធ្វើការខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្លាយទៅជាសមិទ្ធផលជាក់ស្តែង សង្ឃឹមថា សហគ្រិនទាំងឡាយខិតខំប្រឹងប្រែងត្រួសត្រាយនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងរៀតណាម ហើយរួមវិភាគទានកាន់តែធំដល់ការអភិវឌ្ឍន៍ថ្មីនិងការបោះជំហានថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣លោកLiKeqiangបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យជាតិហាណូយរៀតណាម និងបានជួបសំណេះសំណាលជាមួយនឹងយុវជននៃប្រទេសទាំង២។
ទីពីរ តើលើកនេះលោកនាយករដ្ឋមន្ត្រីអញ្ជើញទៅណាលើកនេះ?
សន្និសីទថ្នាក់ដឹកនាំអាស៊ីអញ្ជើញបូព៌ាលើកនេះនឹងរៀបចំធ្វើនៅទីក្រុងNaypyidaw រដ្ឋធានីមីយ៉ាន់ម៉ា ដែលជាគោលដៅនៃដំណើរទស្សនកិច្ចរបស់លោកLiKeqiangលើកនេះ។ពាក្យថាNaypyidawជាភាសាបុរាណរបស់មីយ៉ាន់ម៉ាគឺមានន័យថា ទីក្រុងរដ្ឋធានី។ទីក្រុងNaypyidawមានចម្ងាយប្រហែល៣២០គីឡូវម៉ែត្រពីទីក្រុងYangonដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃមីយ៉ាន់ម៉ា ហើយមានផ្ទៃដីប្រមាណជា២០០០គីឡូវម៉ែត្រការ៉េ បច្ចុប្បនជាទីក្រុងធំទី៣របស់មីយ៉ាន់ម៉ា។
ប្រទេសចិននិងមីយ៉ាន់ម៉ាបានបង្កើតទំនាក់ទំនងផ្លូវទូតកាលពីថ្ងៃទី៨ខែមិថុនាឆ្នាំ១៩៥០។ នៅទស្សវត្សរ៍ឆ្នាំ៥០នៃសតវត្សរ៍មុន ប្រទេសចិន មីយ៉ាន់ម៉ានិងឥណ្ឌាបានរួមគ្នាផ្តួចផ្តើមគំនិតនូវគោលការណ៍៥ខនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន។ នាឆ្នាំ១៩៦០ ប្រទេសទាំង២ចិននិងមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន បានដោះស្រាយដោយគាប់ប្រសើរនូវបញ្ហាព្រំដែនដែលបន្សល់ទុកពីប្រវត្តិសាស្រ្ត។
ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដោយមេត្រីភាពរវាងប្រទេសទាំង២ចិននិងមីយ៉ាន់ម៉ាលើគ្រប់វិស័យត្រូវបានបង្កើនថែមមួយកម្រិតទៀត។ នាខែឧសភាឆ្នាំ២០១១ លោកអ៊ូតេនសេនប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ប្រទេសទាំង២បានចេញផ្សាយសេចក្តី
ថ្លែងការណ៍រួមដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នាខែមេសាឆ្នាំ២០១៣ លោក អ៊ូតេនសេនប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនព្រមនិងចូលរួមសន្និសីទប្រចាំឆ្នាំ២០១៣នៃវេទិកាអាស៊ីប៉ូអៅ ប្រទេសទាំង២បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានរួម។ នាខែមិថុនាឆ្នាំ២០១៤ លោកប្រធានាធិបតីអ៊ូតេនសេនបានអញ្ជើញមកប្រទេសចិនចូលរួមសកម្មភាពរំលឹកខួប៦០ឆ្នាំនៃការចេញផ្សាយគោលការណ៍៥ខនៃការរួមរស់នៅដោយសន្តិសហវិជ្ជមានព្រម
ទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនទៀតផង។
ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទី១របស់មីយ៉ាន់ម៉ា។ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ក្នុងឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងមីយ៉ាន់ម៉ាមានដល់ទៅ១ម៉ឺន១រយ៥០លានដុល្លារអាមេរិក កើនជាងរយៈពេលដូចគ្នានាឆ្នាំ២០១២ចំនួន៤៥.៦% ក្នុងនោះការនាំចេញរបស់ភាគីចិនមានទំហំទឹកប្រាក់ចំនួន៧៣៤០លានដុល្លារអាមេរិក កើនជាងរយៈពេលដូចគ្នានាឆ្នាំ២០១២ចំនួន២៩.៤% ការនាំចូលមានទំហំទឹកប្រាក់២៨១០លានដុល្លារអាមេរិក កើនជាងរយៈពេលដូចគ្នានាឆ្នាំ២០១២១១៦.៥%។
ការប្រាក់ស្រ័យទាក់ទងគ្នារវាងតំបន់នៃប្រទេសចិននិងមីយ៉ាន់ម៉ាមានភាពរស់រវើកណាស់ រវាងប្រទេសទាំង២មានទីក្រុងនិងខេត្តបានចំនួន៧រៀងគ្នាបានចងចំណងមិត្តភាព។
ទស្សនកិច្ចទ្វេភាគីសំខាន់ៗនៃទ្វេភាគីប្រទេសចិននិងមីយ៉ាន់ម៉ានាពេលថ្មីៗកន្លងទៅនេះរួមមាន៖ នាខែមេសាឆ្នាំ២០១៣ លោកអ៊ូតេនសេនប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនព្រមនិងចូលរួមសន្និសីទប្រចាំឆ្នាំ២០១៣នៃវេទិកាអាស៊ីប៉ូអៅ នាខែមិថុនាឆ្នាំ២០១៣ លោកYang Jiechiទីប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ នាខែកញ្ញាឆ្នាំ២០១៣ លោកអ៊ូតេនសេនប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកប្រទេសចិនចូលរួមពិព័រណ៌ចិន-អាស៊ានលើកទី១០។ នាខែធ្នូឆ្នាំដដែល តាមសេចក្តីអញ្ជើញ លោកស្រីLiu Yandongឧបនាយករដ្ឋមន្រ្តីចិនបានធ្វើដំណើរទៅដល់មីយ៉ាន់ម៉ាដើម្បីចួលរួមពិធីសម្ពោធបើកនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី២៧។ នាខែមេសាឆ្នាំ២០១៤ លោកThura Shwe Mannប្រធានសភាសហព័ន្ធមីយ៉ាន់ម៉ានិងជាប្រធានសភារាស្រ្តបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយតាមសេចក្តីអញ្ជើញ លោកNyan Tunអនុប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកប្រទេសចិនដើម្បីចូលរួមពិធីសម្ពោធបើកនៃឆ្នាំវប្បធម៌ចិន-អាស៊ាន។ ក្នុងខែឧសភាឆ្នាំ២០១៤ លោកYan Junqiអនុប្រធានកណៈកម្មធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ នាខែមិថុនា លោកអ៊ូតេនសេនប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកប្រទេសចិនចូលរួមសកម្មភាពរំលឹកខួប៦០ឆ្នាំនៃការចេញផ្សាយគោលការណ៍៥ខនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន ហើយបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នាខែសីហាឆ្នាំ២០១៤ លោកWangYiរដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញទៅដល់មីយ៉ាន់ម៉ាដើម្បីចូលរួមសន្និសីទរដ្ឋមន្រ្តីការបរទេសនិងសន្និសីទពាក់ព័ន្ធមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ានិងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាទៀត។ នាខែវិច្ឆិកាឆ្នាំ២០១៤ លោកអូធេងសេងប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញមកប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អ្នកដឹកនាំផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនៃAPEC ហើយបានជួបប្រាស្រ័យជាមួយលោកXi Jinpingប្រធានរដ្ឋចិន លោកLi Keqiangនាយករដ្ឋមន្រ្តីចិននិងលោកZhang Dejiangប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន៕