លោកLi Keqiangនាយករដ្ឋមន្រ្តីចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីបូព៌ានិងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដែលរៀបចំធ្វើនៅប្រទេសមីយ៉ាន់ម៉ា ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ាពីថ្ងៃទី ១២ ដល់ ១៤ ខែវិច្ឆិកា ។ ស្របនឹងពេលដែលលោកLi Keqiangបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ភាពយន្តភាគរឿង "វណ្ណៈគ្រួសារ"ដែលឧបត្ថម្ភដោយក្រុមហ៊ុនChina National Petroleum Corp.និងទទួលខុសត្រូវការបកប្រែនិងផលិតដោយវិទ្យុអន្តរជាតិចិន បានចាប់ផ្តើមចាក់បញ្ចាំងនៅម៉ោង ២២ និង ៣០ នាទី យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅស្ថានីយទូរទស្សន៍ MRTV ដែលជាស្ថានីយទូរទស្សន៍ជាតិរបស់មីយ៉ាន់ម៉ា ។
ការងារបញ្ចូលសំឡេងជាភាសាមីយ៉ាន់ម៉ានៃភាពយន្តភាគរឿង"វណ្ណៈគ្រួសារ"បានធ្វើនៅក្រុងប៉េកាំងប្រទេសចិនពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៤ ។ ដើម្បីធានាដល់គុណភាពនៃការងារបញ្ចូលសំឡេង ភាគីផលិតកម្មបានអញ្ជើញតារាសម្តែងនិងពិធីករពិធីការិនីល្បីឈ្មោះនៃស្ថានីយទូរទស្សន៍ជាតិនិងវិទ្យុជាតិមីយ៉ាន់ម៉ាមកចូលរួមការងារបញ្ចូលសំឡេង ។
កាលពីមុន វិទ្យុអន្តរជាតិចិនបានបកប្រែនិងបញ្ចូលសំឡេងជាភាសាមីយ៉ាន់ម៉ាដោយជោគជ័យរបស់ភាពយន្តភាគចំនួនពីរគឺភាពយន្តភាគរឿង"ជីវភាពដ៏មានសុភមង្គលរបស់លោកJinTailang"និង"សង្រ្គាមការពារអាពាហ៍ពិពាហ៍" ហើយបានចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា និងស្ថានីយទូរទស្សន៍ឯកជនធំបំផុតនៃប្រទេសមីយ៉ាន់ម៉ា ហើយបានទទួលការចាប់អារម្មណ៍និងការវាយតម្លៃខ្ពស់ពីទស្សនិកជនមីយ៉ាន់ម៉ា ។