ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៦ ផ្លូវដែក ឈីងហៃ-ទីបេត៍ បានកសាងរួចជាស្ថាពរហើយដាក់អោយប្រើប្រាស់ទាំងស្រុង។ ប្រវែងផ្លូវដែកនេះ( ពីក្រុង Xi Ning - ក្រុង La Sa ) មានដល់ទៅ១៩៥៦ គីឡូម៉ែត្រ គឺជាផ្លូវដែកឆ្លងកាត់ខ្ពង់រាបដែលមានកម្ពស់ខ្ពស់បំផុត ចម្ងាយឆ្ងាយបំផុត និងឆ្លងកាត់កន្លែងដីរឹងច្រើនបំផុតលើពិភពលោក៕