ពីអធ្រាត្រថ្ងៃទី ១៩ ធ្នូ ដល់ព្រលឹមថ្ងៃទី ២០ ធ្នូ ឆ្នាំ ១៩៩៩ រដ្ឋាភិបាលចិននិងរដ្ឋាភិបាលព័រទុយហ្គាល់បានធ្វើពិធីផ្ទេរនិងទទួលសិទ្ធិអំណាចគ្រប់គ្រងនៅក្រុងម៉ាកាវ ម៉ាកាវបានវិលត្រឡប់មកមាតុប្រទេសវិញ។
ការអនុវត្តជាក់ស្តែងបានបង្ហាញអោយឃើញថា គោលនយោបាយស្តីពី " ប្រទេសមួយមានរបបនយោបាយពីរ "ដែលតាក់តែងដោយបក្សកម្មុយនិស្តចិនគឺសមស្របនឹងចរន្តយុគសម័យនិងចរន្តប្រវត្តិសាស្ត្រ របបនេះមិនគ្រាន់តែបានជំរុញអោយសម្រេចបាននូវការត្រឡប់មកមាតុប្រទេសវិញនៃហុងកុងនិងម៉ាកាវប៉ុណ្ណោះទេ ថែមទាំងបានជំរុញនូវដំណើរវិវឌ្ឍន៍នៃប្រវត្តិសាស្ត្របង្រួមបង្រួបជាតិចិននិងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ទៀតផង៕