បន្ទាប់ពីសន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១១ នៃបក្សកម្មុយនិស្តចិន (ឆ្នាំ ១៩៧៨) កសិករចិនបានបង្កើតរបបទទួលខុសត្រូវក្នុងការបង្កើតផលដែលកសិករមួយគ្រួសារៗម៉ៅស្រែមកធ្វើខ្លួនឯង។ ឆ្នាំ ១៩៨០ រដ្ឋាភិបាលមជ្ឃិមចិនបានដាក់ចេញគោលនយោបាយ ចាប់ផ្តើមជំរុញរបបទទួលខុសត្រូវនេះនៅក្នុងទូទាំងប្រទេស ដែលបានជំរុញភាពសកម្មរបស់កសិករ បានរំដោះនិងអភិវឌ្ឍន៍ផលិតភាពនៅជនបទចិន៕