ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​អបអរសាទរ​ខួប​ទី​ ៦៥ នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន​ លោក Xi Jinping​ ប្រធានរដ្ឋចិន​ថ្លែង​សុន្ទរកថា​សំខាន់
2014-10-02 15:07:12  cri  Web Editor:Li Qingli

យប់ថ្ងៃទី ៣០ ខែ​កញ្ញា​ ក្រុមប្រឹក្សាកិច្ចការរដ្ឋ​ចិន​បាន​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​អបអរសាទរ​ខួប​ទី​ ៦៥ នៃការ​បង្កើត​សាធារណរដ្ឋប្រជាមានិតចិន​នៅ​វិមាន​សភា​ប្រជាជន​ ។  នៅក្នុង​ពិធី​នោះ​មាន​អ្នកដឹកនាំបក្ស​និង​រដ្ឋ​ ដូចជា​​លោក Xi Jinping ​លោក Li Keqiang ​លោក​ Zhang Dejiang ​លោក Yu ​Zhengsheng លោក​ Liu Yunshan លោក Wang Qishan​និង​លោក Zhang Gaoli ជាដើម​ព្រម​និង​ឥស្សរជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ចំនួន​ជាង​ ៣ ពាន់រូប​បានមក​​ជួបជុំ​គ្នាដើម្បី​​អបអរសាទរ​​បុណ្យជាតិចិន​​ ។

 លោក​ Xi Jinpingបាន​ថ្លែងសុន្ទរកថា​គូសបញ្ជាក់​ថា​ ប្រឈមមុខ​នឹងពេល​​អនាគត​ យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​រួម​ចិត្តរួម​ថ្លើម​​ជាមួយ​ប្រជាជន​ បំពេញ​ភារកិច្ច​ក្នុង​គោល​បំណង​បំរើ​ប្រជាជន​និង​ពឹងផ្អែក​ទៅលើ​ប្រជាជន​​ ចាត់ទុក​ការសម្រេច​ឲ្យ​បាន​ល្អ​ គាំពារ​ឲ្យ​ល្អ​និង​អភិវឌ្ឍន៍​ឲ្យ​បាន​ល្អ​នូវ​ផលប្រយោជន៍​ជា​មូលដ្ឋាន​នៃប្រជាជន​ទូទៅ ជា​ចំណុច​ចាប់ផ្តើម​និង​ជា​គោលបំណង​នៃ​ភារកិច្ច​ដែល​ត្រូវ​ធ្វើ​​ ។ យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​ល្អ​ដែល​ជា​ភារកិច្ច​ចម្បង​ ត្រួសត្រាយ​ផ្លូវ​អភិវឌ្ឍន៍ប្រកបដោយ​អរិយធម៌​ដែល​អាច​បង្កើន​​ការបង្កបង្កើនផល​និងការអភិវឌ្ឍន៍​​ លើក​កម្ពស់​ជីវភាព​រស់នៅឲ្យ​បាន​​ធូធារ​និង​មាន​អេកូ-បរិស្ថាន​​ដ៏ល្អប្រសើរ​ ខំប្រឹងប្រែង​ជាប់ជានិច្ច​​ដើម្បី​សម្រេចជីវភាព​​ធូធារ​​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​​ ។ យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កំណែទម្រង់និង​ការច្នៃប្រឌិតថ្មី​ ដើម្បី​សមស្រប​នឹង​តម្រូវការ​នៃ​ការវិវឌ្ឍន៍​របស់​ប្រវត្តិសាស្រ្ត​ ត្រូវ​ប្រកាន់ខ្ជាប់​​ដោយ​ឥតងាករេ​នូវ​ការធ្វើ​កំណែទម្រង់​ដោយ​​មានភាពស៊ីជម្រៅ​គ្រប់ជ្រុងជ្រោយ​ ដើម្បីជំរុញ​ឲ្យ​ប្រទេសចិន​ដើរនៅជួរមុខ​ជាប់ជានិច្ច​ក្នុង​សម័យបច្ចុប្បន្ន​នេះ​ ។ យើង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ ប្រកាន់ខ្ជាប់​នូវ​យុទ្ធសាស្ត្រ​បើកចំហ​ដែល​ផ្តល់ផលប្រយោជន៍​ដល់គ្នា​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ  ដើម្បី​គាំពារ​យុត្តិធម៌និង​សច្ចធម៌​អន្តរជាតិ​ ព្រម​និង​ជំរុញ​សន្តិភាពនិងការអភិវឌ្ឍន៍​លើពិភពលោក​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ