ពិព័រណ៌​ចិន​-​អាស៊ាន​លើក​ទី ១១ ​បាន​សម្ពោធ​ ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​គឺ​ជា​មតិឯកភាព ​
2014-09-17 15:43:29  cri  Web Editor:Deng Qian

      ថ្ងៃ​ទី ១៦ ខែកញ្ញា  ​ពិព័រណ៌​ចិន​-អាស៊ាន​លើក​ទី ១១​ ​និង​កិច្ចប្រជុំ​កំពូល​ស្តីពី​ពាណិជ្ជកម្ម​និង​ការបណ្តាក់ទុន​ចិន​-​អាស៊ាន​ដែល​ចូលរួម​រៀបចំ​រវាង​​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ទាំង​ដប់​របស់​សម្ព័ន្ធ​អាស៊ាន​បាន​សម្ពោធ​បើក​ជា​ផ្លូវការ​នៅ​ក្រុង​ណាននីង​ប្រទេស​ចិន។  ​អ្នក​ដឹកនាំ​ចិន​និង​អ្នក​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ថ្លែង​ថា  ​អាស៊ាន​គឺជា​តំបន់​ចាំបាច់​ដែល​​ផ្លូវ​សូត្រ​លើ​សមុទ្រ​ត្រូវ​ឆ្លងកាត់​  ​ហើយ​ក៏​ជា​តំបន់​ដ៏​សំខាន់​សម្រាប់​ការបង្កើត​ផ្លូវសូត្រ​លើ​សមុទ្រ​នា​​សតវត្សរិ៍​ទី ២១ ​នេះ​ផង​ដែរ​  ​ប្រទេស​ចិន​រីករាយចិត្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​ជាមួយ​ប្រទេស​អាស៊ាន  ​ដើម្បី​ធ្វើ​អោយ​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​ក្លាយ​ទៅ​ជា​កម្លាំង​ថ្មី​និង​ចំណុច​លេចធ្លោ​​ថ្មី​នៃ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​រវាង​ចិន​-​អាស៊ាន​។

      លោក​ប្រធាន​ប្រតិបត្តិ​នៃ​សមាគមន៍​ស្ទង់​ពិនិត្យ​​បរិស្ថាន​​ឥណ្ឌា​បាន​ថ្លែង​ថា  ​ប្រទេស​ចិន​មាន​បេតិកភ័ណ្ឌ​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស​និង​មិន​អាច​ប្រៀបធៀប​បាន​ក្នុង​ប្រវត្តិសាស្ត្រ​នាវាចរណ៍​។  ​ការរួមគ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​ដែល​លើកឡើង​ដោយ​​ប្រទេស​ចិន​នឹង​ជំរុញ​អោយ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ទ្វីប​អាស៊ី​និង​តំបន់​សមុទ្រ​ឥណ្ឌា​អោយ​ក្លាយ​ទៅ​ជា​វេទិកា​​សេដ្ឋកិច្ច​សំខាន់​បំផុត​លើ​ទូទាំង​ពិភពលោក​សម្រាប់​​​សតវត្សរិ៍​នេះ  ​ហើយ​ក៏ជា​ការ​ជំរុញ​ដល់​សន្តិភាព​​ពិភពលោក​​ផងដែរ។

      លោក Lee  Hsien Loong  ​នាយករដ្ឋមន្ត្រី​សឹង្ហបុរី​បាន​ថ្លែង​ថា  ​" ​តំបន់​អាស៊ី​នៅ​តែ​រក្សា​និន្នាការ​កើនឡើង  ​ហើយ​កំណើន​របស់​អាស៊ី​ភាគជាច្រើន​គឺ​ពឹង​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​និង​សមាហរ័ណកម្ម​នៃ​តំបន់​ចិន​-​អាស៊ាន។ "

      លោក Tanasak  Patimapragorn  ​ឧបនាយករដ្ឋមន្រ្តីនិងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសថៃបានសំដែងអោយដឹងថា  ​" យើង​សូម​​ថ្លែង​ការស្វាគម​ចំពោះ​​ការផ្តើម​គំនិត​ស្តីពី​ការរួមគ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​​នៃ​សតវត្សរ៍​ទី​ ២១ ។ " ​លោក​បាន​បន្ត​ទៀត​ថា  ​យើង​សង្ឃឹម​អាច​មើល​ឃើញ​អាស៊ាន​និង​ចិន​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​សមុទ្រ​​ថែមមួយ​កម្រិត​ទៀត  ​ដែល​នេះ​គឺ​ដោយសារ​កត្តា​​ជា​ច្រើន​នៃ​ការទៅមករកគ្នា​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​ការវិវឌ្ឍន៍​រីកចម្រើន​រវាង​ចិន​និង​អាស៊ី​អាគ្នេយ៍​គឺ​ពឹងផ្អែក​ទៅ​លើ​ការទាក់ទក​គ្នា​និង​ការតភ្ជាប់​គ្នា​លើ​សមុទ្រ។

      លោក Datuk  Lee Chee Leong  ​អនុរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​បាន​ថ្លែង​ថា  ​" ​ម៉ាឡេស៊ី​នឹង​សកម្ម​ចូលរួម​គម្រោង​​ស្តីពី​ការកសាង​ផ្លូវសូត្រ​លើ​សមុទ្រ​នៃ​សតវត្សរ៍​ទី ២១ ​ដែល​​ផ្តើម​គំនិត​ដោយ​ប្រទេស​ចិន​​  ​ពីព្រោះ​គម្រោង​នេះ​គឺ​សមស្រប​ទៅ​នឹង​​ផលប្រយោជន៍​របស់​បណ្តា​ប្រទេស​អាស៊ាន​​ដែល​មាន​តំបន់​នៅ​​​តាម​ដង​ផ្លូវ​នេះ  ​ហើយ​ក៏​​មាន​ប្រយោជន៍​ដល់​ការជំរុញ​អោយ​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​​វិស័យ​រវាង​អាស៊ាន​និង​ចិន​ ដូចជា វិស័យ​កសាង​ហេដ្ឋរចនាសម្ព័ន្ធ  ​ហិរញ្ញវត្ថុ  ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ជា​ដើម​អោយ​មាន​ការអភិវឌ្ឍន៍​ខិតជិត​គ្នា​កាន់តែ​ស៊ីជម្រៅ​  ​ហើយ​ក៏​មាន​ប្រយោជន៍​ដល់​ដំណើការ​អន្តរជាតិភាវូនីយកម្ម​នៃ​ប្រាក់​យាន់​ចិន​ទៀត​ផង " ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ