ពិព័រណ៌ចិន​-អាស៊ាន​អនុវត្ត​ជាលើកដំបូង​នូវ​ការគ្រប់គ្រង​ដោយ​ប័ណ្ណ​បញ្ជាក់​ទាំងពីរ
2014-09-16 16:33:29  cri  Web Editor:Li Qingli

 ដើម្បី​ទប់ស្កាត់​ដោយ​​មានប្រសិទ្ធភាព​នូវ​បាតុភាព​អំពីការ​លក់បន្តដោយ​កេងយក​ចំណេញ​និង​ដណ្តើមស្តង​់តាំងពិព័រណ៍​ព្រម​និង​ការលក់ផលិតផល​តាំងពិព័ណ៍ក្លែងក្លាយ​និង​​មាន​​គុណភាព​ទាប​ ពិព័រណ៍​ចិន​-អាស៊ាន​លើកទី​ ១១ បាន​សំណូម​ពរជា​លើកដំបូង​ឲ្យ​ពាណិជ្ជករ​ចូលរួម​ការ​តាំងពិព័រណ៍ត្រូវ​​មាន​អជ្ញាប័ណ្ណ​បណ្ជាក់ពី​ស្តងតាំង​ពិព័រណ៍​ដែល​អគ្គលេខាធិការដ្ឋាន​ពិព័រណ៍​ចិន​-អាស៊ាន​បាន​ផ្តល់​ឲ្យ​និង​ប័ណ្ណ​បញ្ជាក់ពី​ការ​ចូលរួម​ពិព័រណ៍​ឬ​ប័ណ្ណ​បញ្ជាក់ជាសមាជិក​ពិព័រណ៍​ដែលចេញ​ដោយ​ស្ថាប័ន​គ្រប់គ្រង​ជាតិ​របស់​ ប្រទេសខ្លួន​​បាន​ផ្តល់ឲ្យ​ បើសិនជា​ពាណិជ្ជករដែល​​គ្មាន​បណ្ណ​បញ្ជាក់ទាំងពីរ​នេះ​ នោះ​នឹង​ត្រូវ​លុប​ចោល​សិទ្ធិ​ចូលរួម​ការតាំងពិព័រណ៍​ ចំណែក​ផលិតផល​តាំងពិព័រណ៍​នឹង​ត្រូវ​យកចេញ​ទាំងអស់​​ ។

   ពិព័រណ៍​ចិន​-អាស៊ាន​លើកទី​ ១១ នឹង​បើកធ្វើ​នៅក្រុង​ Nan Ning ភូមិភាគ​ស្វយ័ត​ជន​ជាតិ​ជ្វាំង​ក្វាំងស៊ី​ពីថ្ងៃទី ១៦ ដល់​ ១៩ ខែ​កញ្ញា វិធី​គ្រប់គ្រងស្តងនិង​ផលិតផល​តាំង​ពិព័រណ៍​​ដោយ​ប័ណ្ណ​ទាំងពីរ​នៃ​ពិព័រណ៍​ចិន​-អាស៊ាន​នឹង​ត្រូវ​សាកល្បង​អនុវត្ត​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​រៀបចំ​ការតាំង​ពិព័រណ៍​លើក​នេះ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ