ការតាំងពិព័រណ៌​​ស្វែងរក​ទេសភាព​ស្រស់ស្អាត​នៃ​អាស៊ី​បាន​សម្ពោធបើក​នៅ ​Bo Ao ខេត្ត ហៃណាន ​ប្រទេសចិន
2014-04-08 16:48:03  cri  Web Editor:Li Zhanjing

      ថ្ងៃទី ៨ មេសា ការតាំងពិព័រណ៌ស្វែងរកទេសភាពស្រស់ស្អាតនៃអាស៊ីបាន​សម្ពោធ​បើកនៅ Bo Ao ខេត្ត ហៃណាន​ ប្រទេសចិន ។​​ ការតាំង​ពិព័រណ៌លើកនេះគឺរៀបចំដោយវិទ្យុអន្តរជាតិចិនវេទិកា​អាំស៊ី​ Bo Ao ​ និង​នាយកដ្ឋានព័ត៌មាន​ខេត្ត​ ហៃណាន​ជាដើម ក្នុងគោលបំណងស្វែងយល់​ពី​វប្បធម៌់​និង​ អរិយ្យធម៌នៃប្រទេសអាស៊ី ​ដោយ​បង្ហាញទេសភាពដ៍ស្រស់ស្អាតនិងគួរឲ្យទាក់ចិត្តនៃប្រទេសអាស៊ី ។

      អ្នកដឹកនាំប្រព័ន្ធសារព័ត៌មានដែលអញ្ជើញចូលរួមសន្នសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីបានចូលរួមពិធី​សម្ពោធ​បើកការតាំងពិព័រណ៌លើកនេះ ។ ក្នុងពិធី សម្ពោធ​បើក លោក ​Wang GengNian​ អគ្គនាយកវិទ្យុអន្តរជាតិចិនបានថ្លែងថា ការផ្សព្វផ្សាយវប្បធម៌និង​ការតភ្ជាប់មិត្តភាព គឺជាភារៈកិច្ចនិងកាតព្វកិច្ចរបស់ប្រព័ន្ធសារព័ត៌មាន។ ក្នុងឋានៈជាប្រព័ន្ធសារព័ត៌មានចិនមួយដែលបានប្រើភាសាបរទេសច្រើនជាងគេ វិទ្យុអន្តរជាតិចិនមានកម្មវត្ថុគឺឧទេ្ទសនាមពីប្រទេសចិន និងពីពិភពលោក ទៅ​កាន់​ប្រទេស​ចិន​ ​វិទ្យុអន្តរជាតិចិនរីករាយចិត្តបង្កើតវេទិការមួយសំរាប់ពង្រឹងនិងពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ​។

នៅរសៀលថ្ងៃដដែល សន្និសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីបាន សម្ពោធ​បើកនៅ Bo Ao ​ខេត្ត ហៃណាន​ ប្រទេសចិន

     ឯកឧត្តម តន់ យ៉ាន អគ្គនាយកនៃវិទ្យុជាតិកម្ពុជាបានចូលរួមសន្និសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីតាមសេចកី្តអញ្ជើ ។ ក្នុងសនិ្នសីទ ឯកឧត្តម តន់ យ៉ាន បានថ្លែងសុន្ទរកថា ឧទេ្ទនាមពីការអភិវឌ្ឍន៍​នៃ​សារព័ត៌មាន​របស់​ប្រទេសកម្ពុជា  ព្រមទាំងឧទេ្ទសនាមពីលទ្ធផលនៃវិទ្យុមិត្តភាពកម្ពុជាចិន ដែលដំណើរការក្រោមកិច្ចសហប្រតិបតិ្តការនៃវិទ្យអន្តរជាតិចិននិងវិទ្យុជាតិកម្ពុជា

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ