សន្និសីទ​តុ​មូល​អ្នក​ដឹក​នាំ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​នឹង​សម្ភោធ​បើក​នៅ​ Bo Ao ​ខេត្ត ​ហៃណាន ​ប្រទេស​ចិន
2014-04-07 16:09:13  cri  Web Editor:Zhai Qianqian

       ថ្ងៃទី ៨ មេសា សន្និសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីនឹងម្ពោបើកនៅ​Bo ​Ao ​ខេត្តហៃណាន​ ប្រទេសចិន ។នេះគឺជាលើកទីមួយដែលវិទ្យុអន្តរជាតិចិនរៀបចំសន្និសីទអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ី ។​វិទ្យអន្តជាតិចិនបានអញ្ជើញអ្នកដឹកនាំសារព័ត៌មានចិន កម្ពុជា សិង្ហបូរីកូរ៉េខាងត្បូង អូស្ត្រាលី ​ឡាវៀតណាម​និង​ ឥណ្ឌា​ជាដើមមកចូលរួមសនិ្នសីទលើកនេះ

       ឯកឧត្តម តន់ យ៉ាន អគ្គនាយកនៃវិទ្យុជាតិកម្ពុជានឹងចូលរួមសន្និសីទតុមូលអ្នកដឹកនាំ​ប្រព័ន្ធ​សារព័ត៌មានអាស៊ីតាមសេចកី្តអញ្ជើង។ ក្នុងសនិ្នសីទ ឯកឧត្តម តន់ យ៉ាន នឹងថ្លែងសុន្ទរកថាឧទេ្ទនាម​អំពីការអភិវឌ្ឍន៍​ប្រព័ន្ធ​សារព័ត៌មានប្រទេសកម្ពុជា ជាពិសេសគឺវិទ្យុជាតិកម្ពុជា ព្រមទាំង​នឹង​ឧទេ្ទសនាម​អំពីលទ្ធផលនៃវិទ្យុមិត្តភាពកម្ពុជាចិន ដែលដំណើរការក្រោមកិច្ចសហប្រតិបតិ្តការ​រវាង​វិទ្យុ​អន្តរជាតិចិននិងវិទ្យុជាតិកម្ពុជា ។

       ក្នុងសន្និសទីតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីលើកនេះ អង្គប្រជុំពិគ្រោះពិភាក្សាគ្នាអំពីបញ្ហា សី្តពី​នៅ​ចំពោះ​មុខ​ឥទិ្ធពលដែលប្រព័ន្ធផ្សព្វផ្សាយបែបថី្ម​(new media)​មានទៅលើប្រព័ន្ធផ្សព្វផ្សាយប្រពៃណី(traditional ​media)  តើប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនឹងមានការកែច្នៃប្រឌិតថី្មបែបណាខ្លះ?និងបញ្ហាតើប្រព័ន្ធសារព័ត៌មានអាស៊ីនឹងធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងណាខ្លះ ដើម្បីជំរុញការផ្លាស់ប្តូរ​និងរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍន៍សង្គមកិច្ចនិងអរិយធម៌​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ