ចំណាប់អារម្មណ៍សម្រាប់ថ្ងៃទី ១៣ ខែ មីនា
2014-03-13 17:06:19  cri  Web Editor:Wang Xing

       ចាប់តាំង​ពីថ្ងៃ​ដែល​ប្រារព្ធឡើង​នៃ​អង្គ​មហា​សន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​រហូត​មកដល់​ថ្ងៃ​បញ្ចប់នេះ​នាងខ្ញុំ​បានស្ដាប់​អំពី​របៀបវារៈ​នឹង​គោល​នយោបាយ​របស់​ប្រទេសចិន ។ 

        ដោយឡែក​ក្នុងថ្ងៃ​ធ្វើ​ពិធីបិទ​នៃ​អង្គ​មហា​សន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​ លោក​Li​Keqiang​នាយក​រដ្ឋមន្ត្រី​ចិន​បាន​បកស្រាយ​នូវសំណួរ​របស់​ប្រជាពលរដ្ឋ​ក៏​ដូចជា​អ្នក​សារពត៌មាន​ក្នុង​នឹង​ក្រៅប្រទេស​ ។ 

        ហើយ​លោកបាន​មាន​ប្រសាសន៍​ថា​ការគោរព​រាប់អាន​គ្នា​ដោយ​មេត្រីភាព​នឹង​រស់នៅ​ដោយ​សុខមដុម​រមនា​នេះ​គឺ​ជា​ក្ដីបំណង​របស់​ប្រជាជន​នៃ​ប្រទេស​ជិតខាង​ត្រូវការ​រួបរួម​សាមគ្គី​គ្នា​ពង្រីក​ចំណុច​ប្រសព្វ​នៃ​ផលប្រយោជន៍​បង្រួញ​ចំណុច​ទំនាស់គ្នា​ទើបអាច​រស់នៅ​ជាមួយគ្នា​ទទួលបាន​សេចក្ដីសុខ​ហើយ​ក៏​ជាការ​ផ្ដល់​សុភមង្គល​ដល់​ប្រជាជន​ផងដែរ ។ នាងខ្ញុំ​គិតថា​ចំណុនេះ​សំខាន់​ណាស់​មិនថា​ប្រទេសណា​ក៏​ដូចជា​ប្រទេសណា​សង្គមណា​ក៏​ដូចជា​សង្គមណា​គ្រួសារណា​ក៏​ដូចជា​គ្រួសារណា​ដែរ​គឺ​ចង់​ទទួលបាន​ជោគជ័យ​នឹង​អ្វីមួយ​នោះ​គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួបរួម​សហការ​គ្នា​ចេះ​អត់អោន​ឲ្យគ្នា​យល់យោគ​អធ្យាស្រ័យ​ឲ្យគ្នា​ទៅវិញ​ទៅមក ។ 

        នាងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្នងឆ្នាំ​២០១៤នេះ​រដ្ឋាភិបាល​ចិន​នឹង​អាច​ដោះស្រាយ​បាន​ហើយ​ទទួលបាន​ចំណុច​វិជ្ចមាន​ច្រើន ។ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ