ជារៀងរាល់ឆ្នាំរដ្ឋាភិបាលចិនតែងតែដាក់ចេញនូវគោលនយោបាយថ្មីដើម្បីលើកកំពស់កម្រិតជីវិភាពរស់នៅរបស់ប្រជាជនហើយក្នុងឆ្នាំ២០១៤នេះក៏មិនខុសពីឆ្នាំមុនៗដែរទាក់ទងនឹងចំណុចនេះនាយករដ្ឋមន្ត្រីចិនលោកLiKeqiangបកស្រាយបានច្រើនជាងចំណុចផ្សេងៗទៀតព្រោះទាក់ទងនឹងជីវិភាពរស់នៅរបស់ប្រជាជនតែម្ដង ។ នេះសបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះប្រជាពលរដ្ឋ ។ ចំណុចសំខាន់មួយទៀតនោះគឺទាក់ទងទៅនឹងបញ្ហាបរិស្ថានដូចដែលលោកអ្នកធ្លាប់បានដឹងរួចមកហើយប៉ុន្មានឆ្នាំនេះមិនសូវជាល្អនោះទេមិនថានៅទីក្រុងប៉េកាំងរឺតំបន់ផ្សេងៗទៀតរបស់ប្រទេសចិនក៏មានអាកាសធាតុបែបហ្នឹងដែរ ។
ដើម្បីជៀសវាងបញ្ហាផ្សែងអ័ព្ទដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដូចនេះហើយរដ្ឋាភិបាលចិនក៏បានដាក់ចេញផែនការផងដែរគឺក្នុងអំឡុងពេល៥ឆ្នាំខាងមុខនេះនឹងព្យាយាមកាត់បន្ថយបញ្ហាផ្សែងអ័ព្ទឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។