ក្រោយពីបញ្ចប់របៀបវារៈគ្រប់ខដោយគាប់ប្រសើរ មហាសន្និបាតលើកទី២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១២បានបិទសម័យប្រជុំរបស់ខ្លួននៅវិមានសភាប្រជាជនកាលពីព្រឹកថ្ងៃទី១២ខែមីនា។ លោកYu Zhengshengប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញជាអធិបតីនៃសន្និសិទបិទសម័យប្រជុំ។ លោកXi Jinping លោកLi Keqiang លោកZhang Dejiang លោកLiu YunshanនិងលោកZhang Gaoliជាដើមក៏បានអញ្ជើញជាអធិបតីនៅក្នុងសន្និសីទបិទសម័យប្រជុំនេះដែរ។
សន្និសីទបានអនុម័តលើសេចក្តីសម្រេចស្តីពីរបាយការណ៍ការងារ របាយការណ៍សភាពការណ៍ពិនិត្យនិងអនុម័តលើសេចក្តីព្រាងនៃមហាសន្និបាតលើកទី២របស់គណៈកម្មការសេចក្តីព្រាងនិងសេចក្តីសម្រេចខាងនយោបាយរបស់របស់គណៈកម្មការអចិន្ត្រៃយ៍នៃមហាសន្និបាតលើកទី២នៃគណៈកម្មាធិការទូទាំងប្រទេសនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន៕