ចំណាប់អារម្មណ៍សម្រាប់ថ្ងៃទី ១១ ខែ មីនា
2014-03-11 16:50:21  cri  Web Editor:Wang Xing

        ជាទូទៅ​រៀងរាល់ឆ្នាំ​នៅដើម​ខែមីនា​ប្រទេសចិន​តែងតែ​ប្រារព្ធឡើង​នូវ​មហាសន្និបាត​ទាំងពីរ ។ នេះ​គ្រាន់តែ​ជាពាក្ស​ដែលគេ​ហៅកាត់​តែប៉ុណ្ណោះ​បើ​គេហៅ​ពាក្យពេញវិញ​គេហៅថា​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​មួយទៀត​គឺ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន ។ កាលពី​នាងខ្ញុំ​ធ្វើការ​ក្នុង​វិទ្យុ​មិត្តភាព​កម្ពុជាចិន​ដែល​ផ្សាយចេញ​ពី​រាជធានី​ភ្នំពេញ​ក្នុងកម្រិត​ ៩៦.៥ នាងខ្ញុំ​ក៏ធ្លាប់​បានដឹង​ខ្លះៗដែរ​អំពី​មហាសន្និបាត​ទាំងពីរ​របស់​ប្រទេសចិន​ប៉ុន្តែ​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ ។ 

        ឥឡូវនេះ​រហូតដល់​នាងខ្ញុំ​បានមក​ធ្វើការ​នៅទីក្រុង​ប៉េកាំង​ហើយបាន​ធ្វើកម្មវិធី​ស្ដីពី​មហាសន្និបាត​ទាំងពីរ​របស់ប្រទេសចិន​តាមរយ​ស្ថានីយ​វិទ្យុមិត្តភាព​កម្ពុជាចិន​ធ្វើ​ឲ្យ​នាងខ្ញុំ​មានការ​ស្វែងយល់​បន្ថែមទៀត​ដែលទាក់ទង​ទៅនឹង​តួនាទីរបស់​សភាទាំងពីរ​ហើយ​ក៏​បានដឹង​ពីការ​ជ្រើសតាំង​ប្រធានរដ្ឋ​ក៏ដូចជា​អនុប្រធានរដ្ឋ​នឹង​នាយករដ្ឋមន្ត្រី​ក៏ដូចជា​ឧបនាយករដ្ឋមន្ត្រី​គឺ​មួយអាណត្តិ​៥ឆ្នាំ​ដូចនៅ​ស្រុក​ខែ្មរដែរ ។ 

        មួយវិញទៀត​សំរាប់ប្រជាជន​ដែលមាន​សមត្ថភាព​អាកប្បកិរិយាល្អ​ជា​បុគ្គលគំរូ​ក្នុងភូមិ​សង្កាត់​ដូច្នេះ​ប្រជាជន​ក្នុងភូមិ​សង្កាត់​ហ្នឹង​អាច​បោះឆ្នោត​ឲ្យបុគ្គលនោះ​ដើម្បី​ធ្វើជា​តំណាង​ក្នុងសង្កាត់​តែម្ដង​នេះ​គេហៅថា​ការជ្រើសតាំង​ដោយចំពោះ ។ 

       លើសពីនេះ​ទៅទៀត​ជារៀងរាល់ឆ្នាំ​សម្រាប់​ប្រជាជន​ដែលមាន​សំណូមពរ​អ្វីនោះ​អាច​លើក​ជាមតិយោបល់​បាន​ដើម្បី​កែសម្រួល​ជីវិភាពរស់នៅ​បញ្ហា​សង្គម​រឺ​បញ្ហា​ផ្សេងៗ​ទៀត​ ។ នាងខ្ញុំ​យល់ថា​ចំណុចនេះ​ល្អណាស់​ពីព្រោះ​អ្វីក៏ដោយ​មិនអាចល្អ​ទាំងស្រុង​នោះទេ​អាច​មានចន្លោះ​ខ្វះខាតខ្លះ​ដូចជា​ពាក្សមួយ​លើកឡើងថា​"រិះគន់​ដើម្បី​ស្ថាបនា"​គឺថ្ងៃក្រោយ​អាចទទួលបាន​លទ្ធផល​ល្អប្រសើរ​ជាងនេះ​ទៅទៀត ។ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ