ប្រទេសចិនគឺជាប្រទេសដែលមានជនជាតិច្រើនគឺមានជនជាតិភាគតិច៥៥ជនជាតិបូករួមទាំងជនជាតិហានដែលជាជនជាតិធំជាងគេទាំងអស់៥៦ជនជាតិ។
ហើយឆ្លងតាមរយៈការធ្វើកម្មវិធីក្នុងវិទ្យុកន្លងមកនាងខ្ញុំបានស្វែងយល់កាន់តែច្រើននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនហើយនឹងលើកកំពស់កម្រិតជីវិភាពរស់នៅរបស់
ប្រជាជនផងដែរ។
ជាពិសេសនៅតំបន់ដាច់ស្រយាលរឺតំបន់ក្រីក្រដែលរដ្ឋាភិបាលមានការយកចិត្តទុកដាក់ដោយមានប្រាក់លើកទឹកចិត្តហើយជួយរកការងារឲ្យគ្រួសារណាដែលគ្មានការងារធ្វើ យ៉ាងហោចណាស់មួយគ្រួសារមានការងារធ្វើម្នាក់ នេះបើយោងទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលចិន។
ថ្វីត្បិតតែនាងខ្ញុំជាជនបរទេសក៏ពិតមែនប៉ុន្តែនាងខ្ញុំមានសេចក្ដីត្រេកអរនិងរំភើបសប្បាយរីករាយជំនួសប្រជាជនចិនដែលមានរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសកំណែទំរង់នឹងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
ហើយសម្រាប់រូបនាងខ្ញុំក៍សង្ឃឹមថានឹងមានឪកាសបន្តការងារនៅលើទឹកដីដ៍ផូរផង់និងស៊ីវិល័យរបស់ប្រទេសចិនបន្តទៅទៀត។