ចំណាប់អារម្មណ៍បន្ថែមទៀតសម្រាប់រូបនាងខ្ញុំគឺចាប់អារម្មណ៍ទៅលើការ៉បង្កើនការកសាងសង្គមដូចជាការអប់រំសុខាភិបាលនិងវប្បធម៌៉។
ប្រសិនបើទាក់ទងទៅនឹងការអប់រំគឺសំខាន់ណាស់ប្រទេសណាក៏ដូចជាប្រទេសណាដែរ
ត្រូវការធនធានមនុស្សហើយធនធានមនុស្សបានមកពីណាគឺបានមកពីការរៀនសូត្រដើម្បីជួយដល់សង្គមរឺជួយដល់ប្រទេសជាតិរបស់គេ។
ដូច្នេះទោះជានៅតំបន់ដាច់ស្រយាលក្ដីរឺតំបន់ក្រីក្រក្ដីឲ្យតែមានសាលារៀនហើយ
ផ្ដល់ឲ្យកាសឲ្យពួកគេចូលរៀនជាពិសេសពង្រឹងសមត្ថភាពគ្រូដើម្បីលើកកម្ពស់ការអប់រំ
អាចបណ្តុះបណ្តាលសិស្សានុសិស្សដើម្បីឈានទៅរកអនាគតត្រចះត្រចង់។
ចំពោះការកែទំរង់វិស័យសុខាភិបាលវិញគឺជាភាពល្អប្រសើរមួយផងដែរដើម្បីពង្រឹង
នឹងធានារ៉ាប់រងជាមូលដ្ឋាននៃប្រជាជនទូទាំងប្រទេសចិនគឺទាក់ទងទៅនឹងការពិនិត្យ
ការព្យាបាលជំងឺមិនថានៅទីក្រុងរឺក៏ជនបទនៅតំបន់ក្រីក្ររឺតំបន់ដាច់ស្រយាល
ទេបើមានមន្ទីរពេទ្ររឺមណ្ឌលសុខភាពនោះនឹងអាចជួយដល់ពួកគាត់គ្រប់ពេលវេលា។
ទាំងអស់នេះអាចជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនបានមួយកម្រិត។
ងាកមកចាប់អារម្មណ៍ទាក់ទងនិងវប្បធម៌វិញរិះរកមធ្យោបាយយ៉ាងណាដើម្បីជុំរុញឲ្យ
ប្រជាជនចូលចិត្តអានសៀវភៅនេះក៏ជាផ្នែកមួយដែលអាចធ្វើឲ្យពួកគាត់រីកចម្រើនអានច្រើនកើនប្រាជ្ញា។