សំរាប់ថ្ងៃនេះ នាងខ្ញុំចាប់អារម្មណ៍ ទៅលើយោធាដែលដូច្នេះហើយបានជាប្រទេសចិនគឺដូចគ្នា និងទ្រង់ទ្រាយសេដ្ឋកិច្ចនិងគ្រប់ប្រសាសន៍របស់លោក Sun Huangtian អគ្គនាយករងភស្តុភារនៃកងទ័ពរំដោះ ប្រជាជនចិនដែលលោកបានមានប្រសាសន៍ថាចំពោះកងទ័ពចាំបាច់ត្រូវគ្រប់គ្រងឲ្យបានល្អនិងប្រើប្រាស់ឲ្យបានល្អនូវថវិកាយោធាដោយមានកម្រិត ត្រូវដើរក្នុងផ្លូវកសាងកិច្ចការការពារជាតិនិងកសាងទំនើបភាវូបនីយកម្មកងទ័ព ដែលមានការបណ្តាក់ទុនសមល្មម តែមានប្រសិទ្ធិភាពខ្ពស់ដោយម៉ឺងម៉ាត់មិនងាករេ ចំណុចនេះ នាងខ្ញុំគិតថា សំខាន់ណាស់ដែរ ពីព្រោះ ប្រសិនបើយើងចេះចាត់ចែងថវិកាឲ្យបានល្អនោះ នាំឲ្យការបណ្ដាក់ទុនតិចតួចក៏ដោយ តែយើងអាចទទួលបានលទ្ធផល ល្អប្រសើរ ជាពិសេស គឺ មិនងាយប្រឈមនឹងបញ្ហាលំបាក។ បើក្រឡេកទៅមើល ថវិកាការពារជាតិរបស់ប្រទេសចិនសម្រាប់ឆ្នាំ ២០១៤ វិញ គឺបានកើនឡើងគួរសម បើធៀប ទៅនឹងឆ្នាំមុន ដូច្នេះ សបញ្ចាក់ឲ្យឃើញថា នេះជាផ្នែកមួយដែលល្អប្រសើរសម្រាប់ថវិកា ការពារជាតិរបស់ប្រទេសចិន ។
មួយវិញទៀត ដោយសារតែប្រទេសចិនជាតួអង្គសេដ្ឋកិច្ចធំទី២ទូទាំងពិភពលោក ភាពខ្លាំងក្លាកាន់តែខ្លាំងឡើងនៃកម្លាំងយោធាប្រទេសចិន គឺដូចគ្នា និងទ្រង់ទ្រាយសេដ្ឋកិច្ច ព្រមទាំងកម្លាំងឥទ្ធិពលខាងនយោបាយ ដូច្នេះហើយបានជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រព័ន្ធសារព័ត៌មានសំខាន់ៗយ៉ាងច្រើនរបស់ប្រទេសអាមេរិក។ បើតាមតែនាងខ្ញុំ ធ្លាប់បានដឹង សឹងតែគ្រប់ប្រទេសទាំងអស់ចាប់អារម្មណ៍ថា ប្រទេសចិននឹងអភិវឌ្ឍន៍ទៅលើវិស័យអ្វីបន្តទៀតដោយគេដឹងស្រាប់ហើយថា ប្រទេសចិនជាប្រទេសមួយដែល មានការអភិវឌ្ឍន៍ច្រើនណាស់មកហើយ។
សំរាប់រូបនាងខ្ញុំគឺមានមោទនភាពណាស់ដែលបានមកធ្វើការនៅប្រទេសសម័យ ទំនើបដែលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។