ការផ្សាយ​ផ្ទាល់​នៃ​ពិធី​សម្ពោធ​បើក​មហាសន្និបាត​លើក​ទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​​អាណត្តិ​​ទី ១២ ​
2014-03-04 17:47:51  cri  Web Editor:Deng Qian

      នៅ​វេលា​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃ​ទី ៥ ​ខែ​មីនា​ឆ្នាំ ២០១៤  ​តាម​ម៉ោង​កម្ពុជា  ​មហាសន្និបាត​លើក​ទី ២ ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​​ទី ១២ ​នឹង​សម្ពោធ​បើក​នៅ​វិមាន​សភា​ប្រជាជន​ចិន ​លោក លី ខឺឈាង ​នាយករដ្ឋមន្ត្រី​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នឹង​ថ្លែង​«របាយការណ៍​ការងារ​​រដ្ឋាភិបាល​ចិន»​ក្នុង​ពិធី​សម្ពោធ​បើក​នេះ។

      នៅ​វេលា​នោះ​ ​វិទ្យុ​អន្តរជាតិ​ចិន​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​​ជា​ភាសា​ចិន​កុកងឺ ​ភាសា​អង់គ្លេស ​ដែល​នឹង​ផ្សាយ​តាម​រលក​វិទ្យុ ​និង​តាម​បណ្តាញ​អ៊ីនធើណេត​។

      វេបសាយ​វិទ្យុ​អន្តរជាតិ​មាន​ដូច​ជា​ភាសា​ខ្មែរ​  ភាសា​ម៉ាឡេស៊ី  ​ភាសា​ថៃ ​ភាសា​ឥណ្ឌូនេស៊ី ​ភាសា​វៀតណាម  ភាសា​មីយ៉ាន់ម៉ា ​ភាសា​ឡាវ ​នឹង​ធ្វើ​ការផ្សាយ​ផ្ទាល់​ជា​​លក្ខ​អក្សរ​និង​រូបភាព​អំពី​ពិធី​សម្ពោធ​មហាសន្និបាត​នេះ​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ