មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម័យទី ១២ បានបើកកិច្ចប្រជុំបំរុងនៅវិមានសភាប្រជាជនចិននៅព្រឹកថ្ងៃទី ៤ ខែមីនា។ លោក Zhang Dejiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទសចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំ។ កិច្ចប្រជុំបានបោះឆ្នោតជ្រើសរើសគណៈប្រតិភូប្រធាននិងអគ្គលេខាធិការនៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនចិនសម័យទី ១២ ហើយបានបោះឆ្នោតអនុម័តរបៀបវារៈនៃមហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនចិនសម័យទី ១២ ។
ក្នុងកិច្ចប្រជុំ លោក Zhang Dejiang បានប្រកាសន៍ឲ្យដឹងក្នុងពេលធ្វើជាអធិបតីនៃកិច្ចប្រជុំថា មហាសន្និបាតលើកទី ២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម័យទី ១២ នឹងបើកធ្វើនៅថ្ងៃទី ៥ ខែមីនា ការងារគ្រប់រចនាសម័ន្ធនៃមហាសន្និបាតបានប្រុងត្រៀមរួចទាំងស្រុងហើយ។