ចំណាប់​អារម្មណ៍​របស់​អ្នកនាង​ធីវ៉ា​ចំពោះ​មហា​សន្និបាត​នៃសភា​ទាំងពីរ​របស់​ប្រទេសចិន
2014-03-07 17:15:11  cri  Web Editor:Wang Xing

        នៅ​ដើម​ខែ​មីនា​ជា​រៀង​រាល់​ឆ្នាំ ប្រជាជន​ចិន​ទូទៅ​តែង​មាន​ការ​រំពឹងទុក​ចំពោះ​ការ​បើក​ធ្វើ​មហាសន្និបាត​នៃសភា​ទាំងពីរ​គឺមហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ព្រម​និង​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន ។ ចុះ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​ចិន​មាន​ការ​រំពឹងទុក​នូវការ​បើក​ធ្វើ​មហាសន្និបាត​ទាំងពីរ​នេះ ? មូលហេតុ​ចម្បង​គឺដោយ​មកពី​មហាសន្និបាត​ទាំងពីរ​នេះ ដែល​នឹង​បើក​ធ្វើតាម​ពេលកំណត់​ជារៀងរាល់ឆ្នាំ​នេះ នឹង​កំណត់​នូវ​ទិសដៅ​ក៏ដូចជា​គោលនយោបាយ​ថ្មីៗ​សម្រាប់​អភិវឌ្ឍជាតិ ហើយ​មិន​ថា​ទិសដៅ​អភិវឌ្ឍន៍​ឬក៏​គោលនយោបាយ​ថ្មីៗ​ដែល​នឹង​ដាក់​ចេញ​នោះ​ទេ ភាគ​ច្រើន​គឺ​បាន​មក​ពី​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពោល​គឺ​ថា សំណូមពរ​ក៏ដូចជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ នឹង​ត្រូវ​បាន​តំណាង​និង​សមាជិក​នៃ​សភា​ទាំងពីរ​លើក​យក​មក​ពិគ្រោះ​ពិភាក្សា​ក្នុង​អំឡុង​ពេល​បើក​ធ្វើ​មហា​សន្និបាត​ទាំង​ពីរ​នេះ ។ ប្រទេស​ចិន​ជា​ប្រទេស​មាន​របប​សង្គម​និយម​បែប​ប្រជាធិបតេយ្យ​ ថ្វី​ដិ្បត​តែ​មាន​បក្ស​កាន់​អំណាច​តែ​មួយ​គឺ​បក្សកុម្មុយនិស្ត ក៏​ប៉ុន្តែ​មិនមាន​ន័យ​ថា រដ្ឋា​ភិបាល​កាន់អំណាច​ផ្តាច់​ការ​នោះ​ឡើយ​ជាក់ស្តែង​ការចូលរួម​នៃ​តំណាង​ប្រជាជន​ដែល​មកពី​ទូទាំង​ប្រទេស និង​តំណាង​គណបក្ស​ផ្សេងៗ​ក្នុងការ​ពិគ្រោះ​ប្រឹក្សា​ពី​ផែនការ​អភិវឌ្ឍន៍ជាតិ​ក្នុង​មហាសន្និបាត​នៃ​សភា​ទាំងពីរ​គឺបាន​ស​ឲ្យ​ឃើញ​ពី​ការ​ប្រឹក្សា​បែប​ប្រជាធិបតេយ្យ ។ អាស្រ័យ​ហេតុ​នេះ ការបើកធ្វើ​មហាសន្និបាត​នៃ​សភា​ទាំងពីរ​នេះអាច​និយាយបានថា​ជាការ​កំណត់​នូវ​ជោគ​វាសនា​ចិន​ទៅ​ថ្ងៃ​អនាគត ហេតុ​ដូច្នេះហើយ​ ពិភពលោក​ទាំង​មូល​ក៏​បាន​ផ្តោត​ក្រសែចក្ខុ​ទៅ​លើ​មហាសន្និបាត​ទាំងពីរ​នេះ ដើម្បី​តាម​ដាន​នូវ​ដំណើរ​វិវឌ្ឍន៍​នៃ​មហា​ប្រទេស​មួយនេះ ដែលបាន​និងកំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​អង់​អាច​ក្លៀវក្លា​ជា​ទីបំផុត ។ ដោយឡែក ក្នុង​ឆ្នាំ ២០១៤ នេះ តើមហា​សន្និបាត​នៃ​សភា​ទាំង​ពីរ​នេះ​នឹង​លើក​យក​បញ្ហា​អ្វីខ្លះ​មកពិគ្រោះ​ពិភាក្សា​ ? ហើយនឹង​ដាក់ចេញ​នូវ​ការកំណត់ ក៏​ដូចជា​គោល​នយោបាយ​កំណែទម្រង់​អ្វីខ្លះ ? ហើយ​មាន​គោល​នយោបាយ​ណាខ្លះ​ដែល​បន្ត​រឹតចំណង​មិត្តភាព​ជាមួយ​ប្រទេស​នានា​នៅលើ​ពិភពលោក ​ក៏​ដូច​ជា​ការ​រួម​វិភាគទាន​កាន់​តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​ពិភពលោក ? ចម្លើយ​ទាំង​នេះ​នឹង​ទទួល​បាន​បន្ទាប់​ពីការ​បិទ​បញ្ចប់​នៃ​មហា​សន្និបាត​នៃ​សភា​ទាំងពីរ​ក្នុងឆ្នាំ​២០១៤ នេះ ៕ អ្នកនាង​ធីវ៉ា​ដែល​ទើប​មក​បម្រើ​ការងារ​នៅ​វិទ្យុ​អន្តរជាតិ​ចិន​នៅ​ក្រុង​ប៉េកាំង​ នឹង​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​របស់ខ្លួន​ចំពោះ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរនេះ តើក្នុងនាម​ជាជន​បរទេស​មួយរូប អ្នក​នាង​យកចិត្ត​ទុកដាក់​ទៅលើ​ចំណុច​ណាខ្លះ ? ដូច​គ្នា​នឹង​ការ​យកចិត្តទុកដាក់​របស់​ប្រិយមិត្ត​នៅ​កម្ពុជា​ដែល​ឬទេ ? សូម​អាន​នូវ​ចំណាប់​អារម្មណ៍​ប្រចាំថ្ងៃ​របស់​ធីវ៉ា​ដូច​ត​ទៅ ។ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ