លោក Yu Zhengsheng បានថ្លែងថា​ ត្រូវ​ដាក់​បញ្ចូលទាំងស្រុង​នូវ​គោលការណ៍​ពិគ្រោះ​ប្រឹក្សា​បែប​ប្រជាធិបតេយ្យ​ដែល​ស្វែងរក​ចំណុច​ដូចគ្នា​និង​រក្សាមតិផ្សេងគ្នា​ទៅក្នុង​ដំណើរ​ទាំងមូល​នៃ​សភា​​ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអាណត្តិទី ១២
2014-03-01 17:23:18  cri  Web Editor:Wang Xing

ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ ​សន្និសីទ​លើក​ទី​ ៤​ នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ទូទាំង​ប្រទេស​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អាណត្តិ​ទី​ ១២ ​បាន​បិទ​សម័យ​ប្រជុំ​នៅ​ក្រុង​ប៉េកាំង​ ។ ​លោក​Yu Zheng sheng​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​អញ្ជើញ​ជា​អធិបតី​និង​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​។

លោក​Yu Zhengsheng ​បាន​សង្កត់​ធ្ងន់​ថា​ មហាសន្និបាត​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ជា​នីតិវិធី​​សំខាន់​មួយ​សម្រាប់​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​អនុវត្ត​របប​ប្រជាធិបតេយ្យ​និង​ជា​វេទិកា​សម្រាប់​ធ្វើ​ឲ្យ​ការ​ពិគ្រោះ​ពិភាក្សា​បង្កើត​បាន​ជា​របប​មួយ​ ដូច្នេះ​ត្រូវ​តែ​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ឲ្យ​ការ​កែ​ទម្រង់​មាន​គ្រប់​ជ្រុង​ជ្រោយ​និង​ភាព​ស៊ី​ជម្រៅ​ ហើយ​ប្រមូល​ផ្តុំ​នូវ​មតិ​យោបល់​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​ម៉ត់​ចត់​និង​ខិត​ខំ​បង្កើន​មតិ​ឯកភាព​រួម​ ។ ​ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​របប​ប្រជាធិបតេយ្យ​ ជា​តម្រូវ​ការ​នៃ​បក្ស​កុម្មុយនិស្ត​និង​រដ្ឋាភិបាល​ចិន​ក្នុង​ការ​កែ​លម្អ​ការងារ​ ចាំ​បាច់​ត្រូវ​តែ​អនុវត្ត​គោលការណ៍​អំពី​ការ​ពិគ្រោះ​ពិភាក្សា​ដោយ​ប្រជាធិបតេយ្យ​និង​ស្វែង​រក​ចំណុច​ដូច​គ្នា​និង​រក្សា​នូវ​មតិ​ខុស​គ្នា​ក្នុង​វិស័យ​ទាំង​អស់​និង​ដំណើរ​ទាំង​មូល​នៃ​មហាសន្និបាត​ ហើយ​ខិត​ខំ​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ភាព​រស់​រវើក​នៃ​នយោបាយ​ប្រជាធិបតេយ្យ​សង្គម​និយម​ដោយ​ឆ្លង​តាម​រយៈ​ការ​ពិគ្រោះ​ពិភាក្សា​និង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ទូលំ​ទូលាយ​និង​ស៊ី​ជម្រៅ​ជា​មួយ​គណៈបក្ស​នានា​និង​ឥស្សរជន​គ្រប់​ជនជាតិ​និង​គ្រប់​មជ្ឈដ្ឋាន​ ។​ត្រូវ​តែ​កែ​លម្អ​ឥរិយាបថ​នៃ​មហាសន្និបាត​​ថែម​ទៀត​ ធ្វើ​ឲ្យ​មហាសន្និបាត​​នេះ​ក្លាយ​ទៅ​ជា​មហាសន្និបាត​ដែល​មាន​ភាព​សាមញ្ញ​សមសួន​និង​ជាក់​ស្តែង​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ