លោក​Li Keqiang​សង្កត់​ធ្ងន់​ថា​ ជំរុញ​ភា​វូប​នីយ​កម្ម​ធូន​ថ្មី​ទាំង​ ៤ ​ក្នុង​ពេល​ដំណាល​គ្នា​ ធ្វើ​ឲ្យ​ទី​ក្រុង​និង​ជនបទ​រីក​ចម្រើន​ទៅ​មុខ​ដោយ​ស៊ីចង្វាក់​គ្នា​
2014-02-28 22:06:25  cri  Web Editor:Zhai Qianqian

      រសៀលថ្ងៃទី ៥ ខែមីនា លោកLi Keqiang សមាជិកអចិន្រ្តៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តនិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅចូលរួមការពិនិត្យពិភាក្សាក្នុងក្រុមតំណាងសភាខេត្តShandong ។ លោកLi Keqiang ថ្លែងថា​៥ ឆ្នាំកន្លងទៅ ការកសាងទំនើបភាវូបនីយកម្មចិនទទួលបានការរីកចម្រើនដ៏ធំនិងសំខាន់ បានតាំងមូលដ្ឋានល្អដល់ការអភិវឌ្ឍន៍ថែមមួយកម្រិតទៀត ហើយត្រូវដោះស្រាយបញ្ហានៅលើផ្លូវរីកចម្រើនទៅមុខ បន្តជំរុញឲ្យសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយបរិសុទ្ធនិងយូរអង្វែង បញ្ហាគន្លឹះគឺត្រូវតែបង្កើនល្បឿនផ្លាស់ប្តូរធុនសេដ្ឋកិច្ច ជំរុញឧស្សាហូបនីយកម្ម ព័ត៌មានភាវូបនីយកម្ម នគរូបនីយកម្មនិងទំនើបភាវូបនីយកម្មខាងកសិកម្មក្នុងពេលដំណាលគ្នា ធ្វើឲ្យទីក្រុងនិងជនបទរីកចម្រើនទៅមុខដោយស៊ីចង្វាក់គ្នា បង្កើតរចនាសម្ព័ន្ធថ្មីខាងការអភវឌ្ឍន៍ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ