រសៀលថ្ងៃទី ៥ ខែមីនា ពេលចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូសៀងហៃ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្តចិនបានគូសបញ្ជាក់ថា ត្រូវក្តាប់ឲ្យបានល្អនូវមូលដ្ឋានទូទៅនៃការងារស្វែងរកភាពរីកចម្រើនក្នុងភាពនឹងនរ ប្រកាន់ខ្ជាប់មិនងាករេនូវការកែទម្រង់និងបើកចំហឲ្យកាន់តែស៊ីជម្រៅ កាន់តែផ្តោតចំណុចសំខាន់នៃការងារទៅលើការបង្កើនកម្លាំងជំរុញការច្នៃប្រឌិតថ្មី ។
លោក Xi Jinping បានគូសបញ្ជាក់ថា ការដែលចង់វាយទម្លុះទីចង្អៀតនៃការអភិវឌ្ឍន៍ និងដោះស្រាយទំនាស់និងបញ្ហាក្នុងស្រទាប់ជ្រៅ វិធីមូលដ្ឋានគឺស្ថិតនៅលើការច្នៃប្រឌិតថ្មី គន្លឹះសំខាន់គឺត្រូវពឹងផ្អែកទៅលើកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ត្រូវរៀបគម្រោងនិងជំរុញការច្នៃប្រឌិតដោយចក្ខុវិស័យសកល កែលម្អនូវបរិស្ថានអភិវឌ្ឍន៍ធនធានមនុស្ស ខំប្រឹងសម្រេចការវាយទម្លុះធំនិងសំខាន់ក្នុងវិស័យមានឧត្តមភាពនិងវិស័យបច្ចេកទេសគន្លឹះ សំដៅបង្កើតឲ្យបានឆាប់នូវបច្ចេកទេសស្នូលមួយចំនួន ដែលអាចជំរុញការអភិវឌ្ឍន៍ឧស្សាហកម្ម ៕