ព្រឹកថ្ងៃទី១០ខែមីនា មហាសនិ្នបាតលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម័យទី១២ បានបើកធ្វើសនិ្នបាតពេញអង្គលើកទី៣ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានស្នើរសុំមហាសន្និបាតពិនិត្យពិភាក្សាកម្រោងកែសម្រួលស្ថាប័ននិងការកែប្រែមុខងារនៃស្ថាប័នក្រុមប្រឹក្សាកិច្ចការរដ្ឋ។
កម្រោងវែកញែកថា៖ការកែប្រែមុខងាររដ្ឋាភិបាលជាស្នូលនៃការកែទម្រង់យន្តការណ៍រដ្ឋបាល កែប្រែមុខងារស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋ ចាំបាច់ត្រូវដោះស្រាយឲ្យបានល្អនូវទំនាក់ទំនងរវាងរដ្ឋបាលនិងទីផ្សារ រវាងរដ្ឋបាលនិងសង្គមមជ្ឈឹមនិងតំបន់។
ដៅចំពោះបញ្ហាដ៏លេចធ្លោដែលថិតក្នុងមុខងារស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋគម្រោងបានលើកឡើងវិធានការទាំង៦វិស័យ ក្នុងនោះមានរួមទាំងការពង្រីកតួនាទីមានលក្ខណៈមូលដ្ឋានរបស់ទីផ្សារក្នុងការចាត់ចែងប្រភពធនធាន បំផុសលក្ខណៈសកម្មរបស់សហគ្រាសនិងសាមីខ្លួនក្នុងការបង្កើតផល ពង្រីកតួនាទីរបស់កម្លាំងសង្គមក្នុងការអភិបាលកិច្ចការសង្គម បង្កើនល្បឿនបង្កើតប្រព័ន្ធអង្គការសង្គមទាន់សម័យដែលរដ្ឋបាលនិងសង្គមចែកពីគ្នា បញ្ជាក់ច្បាស់នូវសិទ្ធិនិងភារកិច្ចនិងគ្របគ្រង់តាមច្បាប់ ពង្រីកវិជ្ជមានរបស់មជ្ឈឹមនិងតំបន់យ៉ាងពេញលេញពង្រីកសក្តានុពុលរបស់រដ្ឋបាលតំបន់ដែលខិតជិតនឹងស្រទាប់មូលដ្ឋាន និងការអភិបាលពីកន្លែងជិតៗឲ្យបានល្អ ចាត់ចែងមុខងារឲ្យបានល្អ កែសម្រួលនិងបង្កើនការអភិបាលម៉ាក្រូ បង្កើនកិច្ចកសាងនិងអភិបាលតាមច្បាប់៕