៧ - សហគមន៍សេដ្ឋកិច្ចអាស៊ានបានសម្រេចការកសាងបានប្រមាណ៨០ភាគរយ
2013-12-16 15:30:10 cri Web Editor:Wang Xing
ថ្ងៃទី២១ ខែសីហា សន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៥បានចេញសេចក្តីថ្លែងការណ៍ថា គិតរហូតដល់ខែកក្កដា ឆ្នាំ២០១៣ ផែនការអំពីការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានគឺសម្រេចបាន៧៩.៤ភាគរយហើយ ។ ប្រទេសអាស៊ានបានរំលឹកម្តងទៀតថានឹងខំប្រឹងប្រែងចាត់ប្រើគោលនយោបាយក្នុងស្រុកឲ្យបានកាន់តែច្រើន ដើម្បីធានាជាក់លាក់ថា ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានអាចសម្រេចតាមផែនការនៅចុងឆ្នាំ២០១៥ ។សន្និសីទលើកនេះនៅធ្វើការវាយតម្លៃដោយមានលក្ខណៈជាគន្លឹះអំពីសភាពការណ៍បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមនិងលើកផែនការប្រតិបត្តិជាក់ស្តែងដើម្បីសម្រេចគោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។