ថ្ងៃទី២១ខែវិច្ឆិកា សកម្មភាពពាក់ព័ន្ធមួយចំនួនស្តីពីការផ្លាស់ប្តូរវប្បធម៌អន្តរជាតិនៃប្រព័ន្ធសារព័ត៌មានឈ្មោះ "ផ្លូវសូត្រថ្មីលើសមុទ្រ" គឺបានគ្រោងផែនការនិងដាក់ចេញដោយវិទ្យុអន្តរជាតិចិន សហការជាមួយផ្នែកឃោសនាការនៃគណៈកម្មការបក្សកុម្មុយនិស្តចិនខេត្តហៃណាន និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តហៃណាន ។។ លោកWang Gengnian អគ្គនាយកវិទ្យុអន្តរជាតិចិននិងលោកXu Junនាយកស្ថាប័នឃោសនាការណ៍ខេត្តហៃណានជាដើមសរុបជាង២០០នាក់បានចូលរួមពិធីសម្ពោធបើក។
លោកWangGengnianអគ្គនាយកវិទ្យុអន្តរជាតិចិនបានថ្លែងនៅក្នុងពិធីចាប់ដំណើរការថា ក្នុងនាមផ្លូវនាវាលើសមុទ្រដែលដឹងស្រាប់ហើយមានចំណាស់ជាងគេនៅលើពិភពលោក ផ្លូវសុត្រលើសមូទ្រជាផ្លូវសំខាន់ខាងចរាចរណ៍ពាណិជ្ជកម្មនិងទំនាក់ទំនងវប្បធម៌របស់ចិនបុរាណជាមយក្រៅប្រទេស។សកម្មភាពពាក់ព័ន្ធមួយចំនួននៃផ្លូវសូត្រថ្មីលើសមុទ្រនឹងរៀបចំឲ្យប្រព័ន្ធសារព័ត៌មានទ្វីបអាស៊ីជាច្រើន ធ្វើដំណើរតាមដានផ្លូវសូត្រលើសមុទ្រដែលជាផ្លូវមិត្តភាពនិងពាណិជ្ជកម្មដ៏បូរាណមួយនេះ ដើម្បីពីពណ៌នាពីទិដ្ឋភាពធម្មជាតិនិងជីវភាពសង្គមរបស់ប្រទេសតាមផ្លូវសូត្រលើសមុទ្រនេះ សុំដៅស្វែងរកស្លាកស្នាមវប្បធម៌និងស្មរាតីមនុស្សក្នុងប្រទេសទាំងនេះឲ្យបានស៊ីជម្រៅ។បង្កើតស្ពានពណ៌តាមរលកអាកាសមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពសាស្ត្ររវាងរបស់ប្រជាជនចិននិងប្រជាជនប្រទេសជិតខាង រួមគ្នាផ្សព្វផ្សាយបញ្ញាបូព៌ា និងចាប់អារម្មណ៍ពីសម្រស់ទ្វីបអាស៊ី៕