ទស្សនិកជននាៗ បានកោតសសើរផ្ទាំង 
ទស្សនីយភាព​ភាពយន្ត និងសំដែងសិល្បះចម្រុះ​
នៃវប្បធម៏ចិន ដែលកំពុងបញ្ចាំង និងសំដែង
នៅភ្នំពេញ ។

2013-11-06 14:53:35  cri  Web Editor:Wang Xing

        ទស្សនិកជន បានកោតសសើរ ដល់ទស្សនីភាព ភាពយន្ត ក៏ដូចជាសំដែង សិល្បះ​ចម្រុះ​ដោយក្រុម​សិល្បះករសិល្បះការនីល្បីៗរបស់ប្រទេសចិន ហើយបាននិយាយអំពីទេព​កោសល្យ​របស់ពូកគេផង​ដែរ ។ 

        បើតាមសំដីកញ្ញាម៉ូនីការ​ដែលបានចូលទស្សនា ការសំដែងសិល្បះ ចម្រុះ​នៅសាលសន្និសិទ្ធ​ចតុមុខ​បានឲ្យដឹងថា កម្មវិធីសិល្បះនេះ បានទាក់ទាញ យ៉ាងខ្លាំង​ពីសំណាក់​ទស្សនិកជន​ ការទាក់ទាញ​នោះ​នៅត្រង់ថា ក្រុមសិល្បះសំដែង​ទាំងនោះបានបង្ហាញពីទេពកោសល្យ​យ៉ាងខ្ពស់ របស់ពូកគេ ។ ដូចជា​សៀកនិង​ របាំជាដើម ពីការចាប់ចិត្ត របស់កញ្ញាក៏ដូចជា ទស្សនិកជន​ ដ៏ទៃផងនោះ កញ្ញា បានទទូច​ចង់ឲ្យមានកម្មវិធីសំដែងជារៀងរាល់ឆ្នាំ បែបនេះជារៀងរាល់ឆ្នាំ​ ពីសំណាក់ សិល្បះចម្រុះចិន​ ជា​ប្រយោ​ជន៏មួយ សម្រាប់កុមារខ្មែរ ឬខ្មែរកាត់ចិនជំនាន់ក្រោយ ​ដែលរៀនភាសាចិន​ភាគច្រើន អាច​យល់ដឹងពីវប្បធម៏ របស់ចិន មួយវិញទៀតអាចធ្វើឲ្យកូនខ្មែរ ពិនិត្យ​ឃើញ​អំពីស្នាដៃ ក៏ដូច​ជា​ទេព្យ​កោសល្យ របស់វប្បធម៏ចិន បែបណា​ពីចំណីអារម្មណ៏របស់​ពូកគេ ។ 

        កញ្ញាម៉ូនីកាបានរាបរាប់ប្រកបដោយទំនុកចិត្តយ៉ាងដូច្នេះ មិនខុសពីអ្វី ដែលកញ្ញាម៉ុនីកា​អត្ថាធិបាយ ខាងលើនោះ  គឺ លោក ប៊ុន ណា លោកប៊ុន ណា គឺជាអ្នកគ្រប់គ្រង គេហទំព័រសិល្បះ ​សម្បាយ ​សម្បាយ  ដែលបាន ចូលទស្សនា  កាសំដែងសិល្បះចម្រុះ  ដែរនោះ​ លោកបានសង្កេត​ឃើញថា​ បើទោះជាវប្បធម៏ប្រទេសចិនមានវ័យចំណាស់​ក៏ពិតមែន​ ក៏ប៉ុន្តែវប្បធម៏​ចិនបែបនេះ។​        នៅតែបន្តមានការច្ឆៃប្រឌិតខ្ពស់ ជាហេតុធ្វើឲ្យការសំដែងរបស់ពូកគេមានលក្ខណៈខ្លាំង ជាហេតុធ្វើ​ឲ្យអ្នក​ទស្សនា ហោកញ្ជ្រៀវ ពេញសាល មហោស្រពផងដែរ ។ លោកប៊ុន​ណា​មិនខុសអ្វីពី​អ្នកចូលទស្សនាសិល្បះរបាំចម្រុះនោះដែរ​ លោក គឹម ហៀង ​ដែលជានិសិត្យ​ នៅមជ្ឃ​មណ្ឌល​អូស្រ្តាលីកម្ពុជា បានចូលទស្សនា ខ្សែភាពយន្ត រោងកុនលុច​នូវរឿង​ ក្រោមចំណងជើងថា​ ក្តីស្រ​ទ្បាញ់ មិនសាបសូន្យ  បានបង្ហាញថារឿងនេះ ហាក់បីដូចជា​បានបណ្តុះគំនិតចំណេះដឹង​ដល់យុវវ័យ​បន្ទាប់ពីពូកគេបានទស្សនា ​ពីការស្វែងយល់​ពាក់ព័ន្ធបញ្ហាប្រឈមទៅសេចក្តីស្រទ្បាញ់ ក៏ដូច​ជាការតស៊ូក្នុងឆាកជីវិត្ត​ គឺពូកគេអាច​មានការឆ្លុះបញ្ចាំងតាមរយៈខ្សែភាពយន្តមួយនេះ ។ 

        លោកគឹមហៀងបាន បង្ហាញពីចំណាប់អារម្មណ៏របស់ខ្លួនយ៉ាងដូច្នេះ

        គូបញ្ជាក់ថាៈ ខ្សែភាពយន្តដែលកំពុងត្រូវបានដាក់បញ្ចាំនាពេលនេះគឺមានចំនួន៧រឿង​រឿងដែល​ចាប់បញ្ចាំងមុនគេគឺរឿងស្នាមញឹមអង្គរ បន្ទាប់គឺរឿងក្តីស្រទ្បាញ់ដែលមិនសាបសូន្យ​តាមកម្មវិធី​ជាបន្តបន្ទាប់ នៃកម្មវិធី ។ 

        គូរំលឹកថាៈ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រមកម្ពុជា បានសហការជាមួយ ក្រសួងវប្បធម៏​និង​វិចិត្តសិល្បះ  ដើម្បីរៀបចំអោយមាន ទស្សនីយភាព ភាពយន្ត និងសប្តាហ៏សិល្បះចម្រុះ ​ជាផ្នែក​មួយ​ក្នុងការចូលរួម អបអរសាទរ​ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនង ផ្នែកការទូតរវាងប្រទេសទាំងពីរ​សម្រាប់ឆ្នាំនេះ ៕ 


1 2
ទាក់ទង​ជាមួយ​យើង​ខ្ញុំ