អត្ថន័យស្នាមញញឹមនៃអង្គរគឺជាចំណងជើងភាពយន្តដែលជាស្នាដៃផលិតករចិនបានផលិតជាខ្សែភាពយន្តខ្នាតធំបានសម្ភោធដាក់បញ្ចំងនៅរោងភាពយន្តកុនលុចកាលពីរសៀលថ្ងៃទី៤វិច្ឆិកាដោយមានការចូលរួមពីសំណាក់ស្ថានទូតនា ៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្តល្បះរួមជាមួយតំណាងផលិតករដ៏ល្បីល្បាញរបស់ប្រទេសចិនផងដែរ។
ពិធីសម្ភោធខ្សែភាពយន្តប្រកប ដោយគុណភាព ច្បាស់ត្រជាក់ភ្នែកនាពេលនេះក្នុងគោលបំណងអបអរសាទរខួបលើទី៥៥នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរកម្ពុជាចិនបានបង្កើតទ្បើងចាប់តាំងពីរឆ្នាំ១៩៥៨ដល់ឆ្នាំ២០១៣ ។ ជាងនេះទៅទៀតកម្មវិធីសប្តាហ៏ភាពយន្តចិននាពេលនេះក៏បានធ្វើទ្បើងមុនប៉ុន្មានថ្ងៃនៃពិធីបុណ្យឯករាជ្យ៩វិច្ឆិការបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ភាពយន្តស្នាមញញឹមនៃអង្គរបានឆ្លុះបញ្ចំងពីទិដ្ឋភាពមួយស្តីពីជីវិត្តនារីនាំភ្ញៀវទេសចរខ្មែរកាត់ចិនម្នាក់នៅក្នុងខេត្តសៀមរាបប្រកបដោយប៉ិនប្រសព្វពីការទាក់ទាញភ្ញៀវនិងមានចេំណេះដឹងទូរលំទូលាយខាងវប្បធម៏ដែលបានថតនៅតាមបណ្តាប្រសាទនា ៗ ក្នុងខេត្តសៀមរាបផ្ទាល់តែម្តង។ប្រជាពលរដ្ឋសិស្សនិសិត្យក៏ដូចជាព្រះសង្ឃផងក៏បានចូលទស្សនាពីខ្សែភាពយន្តខ្នាតធំមួយនេះ។
យ៉ាងណាក៏ដោយនៅវេលាល្ងាចថ្ងៃដដែលនោះដែរក៏មានការរៀបចំសំដែង សប្តាហ៏សិល្បះប្រទេសចិនបច្ចុប្បន្នដែលជាផ្នែកមួយនៃការរៀបចំសំដែងសិល្បះចម្រុះរបស់ប្រទេសចិន នៅសាលសន្និសិទចតុមុខដោយមានការចូលរួមពីសំណាក់ស្ថានឯកអគ្គរដ្ឋទូតឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជារួមជាមួយភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
ថ្លែងនៅក្នុង ពិធីបើក នៃការសំដែង សិល្បះចម្រុះនាល្ងាចនោះ ប្រធានប្រតិភូ សិល្បះ ករ នៃសហព័ន្ធអក្ខកម្ម នៃ មជ្ឃមណ្ឌលវប្បធម៏ចិន លោក លី ជាងហ្គ័ង បានថ្លែងថា នេះជាលើកទី១ ដែលសប្តាហ៏សិល្បះ បច្ចុប្បន្នចិនចូលដល់ អាស៊ីអាគ្នេយ៏នឹង បានមកដល់ប្រទេសកម្ពុជា។ស្របពេលកម្ពុជា ចិនបានក្លាជា អ្នកជិតខាង ក៏ដូចជាដៃគូដ៏ល្អជាមួយគ្នាផងនោះ។(តាមខ្លឹមសារលោកស្រី អរុណបានប្រែខ្លឹមសារយ៉ាងដូច្នេះ។
ជាមួយគ្នានេះលោក ស្រីពូ ជានហ្គ័រ ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាថានេះគឺជាពិធីគរុបខួបលើទី៥៥នៃការទំនាក់ទំនងផ្នែកការទូតចិននិងកម្ពុជា ដើម្បីជំរុញឲ្យមានជាការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការខាងវប្បធម៏រវាងប្រទេសទាំងពីរឲ្យកាន់តែជ្រៅក្នុងដួងចិត្តប្រជាជនប្រទេសទាំងពីរ ឲ្យកាន់តែជ្រៅថែមទៀត។(តាមខ្លឹមសារអ្នកបកប្រែយ៉ាងដូច្នេះ)
ដោយទ្បែករដ្ឋមន្រ្តីក្រសួងវប្បធម៏និងវិចិត្តសិល្បះលោកស្រីភឿនសក្ខណាបានឆ្លើយតបយ៉ាងដូច្នេះ។