ព្រឹត្តិការណ៏សប្តាហ៏សិល្បះ ប្រទេសចិន ផ្តើមបើ
ឆាកសំដែង នៅក្នុង ប្រទេសកម្ពុជាចាប់ពីថ្ងៃចន្ទទី៤
វិច្ឆិការនេះ រួមទាំងខ្សែភាព​យន្ត សម្រាប់ភ្ញៀវទស្សនា
កំសាន្ថ ។ 
2013-11-04 15:54:35  cri  Web Editor:Wang Xing

        ព្រិត្តិការណ៏ទស្សនីយភាព នៃសប្តាហ៏សិល្បះ ប្រទេសចិន បច្ចុប្ប​ន្ននិងមកបង្ហាញ​ទស្សនិកជន នៅថ្ងៃទី៤វិច្ឆិការនេះ គឺជាការសំដែងសិល្បះចម្រុះ របស់ប្រទេសចិន នៅ​ទីកន្លែងពីរផ្សេងគ្នា នៅវេលាម៉ោងពីរ ទស្សនីយភាព ខ្សែភាពយន្ត ស្តីស្នាមញញឹមនៃ​អង្គរ នៅរោងភាពយន្តរោងកុនលុយ នឹងវេលាម៉ោង ៦ល្ងាចថ្ងៃដដែលនៅសាលសន្និសីទ​ចតុមុខ មាន​សំដែង​សិល្បះ​ចម្រុះសម្រាប់ភ្ញៀវទស្សនាកំសាន្ថផដែរ។

        ក្នុងនោះគឺមាន កំពូលផ្ទាំងទស្សនីយភាព សិល្បះភ្នែករបាំ ចម្រៀង គឺជាផ្នែកមួយ​ពីការច្របាច់បញ្ចូលគ្នា នូវវប្បធម៏ បូពា៏ និងបញ្ចឹម ជាចម្រៀង របាំនិងសៀកជាដើម​ដោយមាន​ការ​ចូល​រួមសំដែង ពីសំណាក់សិល្បះករសិល្បះការីនីដ៏ល្បីៗរបស់ប្រទេសចិន​ផងដែរ ។ 

        ប្រទេសចិន ​គឺជាប្រទេសដ៏ល្បីល្បាញខាងសិល្បះសៀកហើយការសម្ដែងសិល្បះសៀកនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បានសហការជាមួយស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ ។ 

        ប្រទេសចិនជាប្រទេសមហាអំណាចនិងល្បីល្បាញខាងវប្បធម៌វ័យចំណាស់ដែលមានអាយុកាល៨ពាន់ឆ្នាំមកហើយនោះបាននាំក្រុមសៀកសម្ដែងនៅកម្ពុជា គឺដើម្បីអបអរសាទរនៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំង២។ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃពីទី៤ដល់ថ្ងៃទី៧វិច្ឆិការនេះ។

        បើតាមឯកសារគ្រប់ឈុតឆាកទាំងអស់នៃការសម្ដែងគឺជាការបង្ហាញពីវប្បធម៌សន្តិភាពរបស់ប្រទេសចិនដែលធ្លាប់បានសម្ដែងតែងទទួលបានការគាំទ្រយ៉ាង​ខ្លាំងក្លាផងនោះ។

        គូបញ្ជាក់ថាប្រទេសចិនមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា​ឮជាង២០០០ឆ្នាំ​ឮមក​ហើយតែទំនាក់ទំនងការទួតជាផ្លូវការ ទើបតែមានរយៈពេល ៥៥ ឆ្នាំ​ប៉ុណ្ណោះ។ប្រទេស​មហាអំណាចទី២មួយនេះ បានផ្ដល់ជំនួយជាច្រើនមកប្រទេស​កម្ពុជាភាគច្រើនផ្ដោតទៅ​លើ ហេដ្ឋារចនាសម្ព័ន្ធនឹងវិស័យោធាផងនោះ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ