ភាពយន្តនេះបានឆ្លងតាមការពិពណ៌នាអំពីការតស៊ូព្យាយាមរបស់តួអង្គតូចតាចដែលរស់នៅក្នុងជីវភាពក្រលំបាក មកបង្ហាញពីមនោសញ្ចេតនាសាច់ញាតិនិងមិត្តភាព
ដែលញ៉ាំងឲ្យគេរំជើបរំជួលចិត្ត ។
ឈិន គួយលីនដែលជាអតីតកម្មករនៅរោងចក្រដែកថែបក្រោយពេលបាត់បង់ការ ងារក៏បានបង្កើតក្រុមភ្លេងមួយសម្រាប់លេងក្នុងពិធីបុណ្យសពនិងអាពាហ៍ពិពាហ៍មួយ ថ្ងៃៗបានធ្វើការយ៉ាងហត់នឿយដើម្បីចិញ្ចឹមជីវិត ។តែមិននឹកស្មានថាប្រពន្ធបានបែក ចិត្តទៅស្រលាញ់អ្នកដទៃ បានទាមទារលែងលះជាមួយគាត់ព្រមនិងសិទ្ធិចញ្ចឹម
កូនស្រីទោ ។ ឯដំណោះស្រាយគឺនរណាអាចផ្តល់ព្យ៉ាណូមួយឲ្យទៅកូនស្រីនោះ ។
ដើម្បីកុំឲ្យបាត់បង់កូនស្រី ឈិន គួយលីនបានទៅរកបា្រក់នៅគ្រប់ទីកន្លែងតែមិនបាន
ដូចបំណងឡើយ ។ ចៃដន្យអីគាត់បានប្រទះឃើញឯកសារមួយច្បាប់របស់រុស្ស៊ីដែល
ពិពណ៌នាអំពីការផលិតព្យ៉ាណូ ដូច្នេះហើយក៏បានហៅគូកនរបស់ខ្លួនមកផលិតព្យ៉ាណូ
នៅក្នុងរោងចក្របាក់បែក ហើយនៅទីចុងបំផុត ក្រោមការជួយអស់ពីដៃពីជើងរបស់មិត្តភក្តិ
ពួកគេក៏ផលិតបាននូវព្យ៉ាណូដែកថែបមួយគ្រឿង ។
ភាពយន្តទាំងមូលបានប្រើសិល្បៈបែបកំប្លែង ដែលពោរពេញទៅដោយភាពកក់ក្តៅនិងឥរិយាបថរស់នៅប្រកបដោយភាពសុទិដ្ឋិនិយម ។ ភាពយន្តនេះធ្លាប់បានទទួលរង្វាន់តួឯកប្រុសឆ្នើមបំផុតនៃមហោស្រពភាពយន្តតូក្យូលើកទី ២៣ , រង្វាន់ភាពយន្តបរទេសឆ្នើមបំផុតនៃមហោស្រពភាពយន្តអន្តរជាតិមីអាមីលើកទី ២៨ និងពានរង្វាន់ពិសេសផ្នែកគណៈកម្មការនៃពាន់រង្វាន់មានមាសនៃភាពយន្តចិនលើកទី ២៨ ។