កម្ពុជាចិននឹងបង្កើតកម្មវិធីផ្លាស់ប្តូរសប្តាហ៍វប្បធម៌
និងសិល្បៈនៅខែវិច្ឆិការឆ្នាំ​២០១៣ខាងមុខនេះ

2013-10-25 18:13:36  cri  Web Editor:Wang Xing

     

​        ដើម្បីរំលឹកខួបអនុស្សាវរីយ៏លើកទី៥៥ នៃចំណងមិត្តភាពកម្ពុជានិងចិនរាជរដ្ឋាភិបាលនៃព្រះរាជា​ណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសារធារណរដ្ឋប្រជាមានិតចិនបានសម្រេចព្រមព្រៀងគ្នាបង្កើតនូវ​កម្មវិធីផ្លាស់ប្តូរសប្តាហ៍វប្បធម៌ និងសិល្បៈដែលនឹងប្រារព្វធ្វើឡើងនៅប្រទេសទាំងពីរនៅខែវិច្ឆិការឆ្នាំ​
២០១៣ខាងមុខនេះ។

        ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣ ឯកឧត្តម​សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថាសប្តាហ៍វប្បធម៌​និងសិល្បៈចិននៅកម្ពុជា ក៏ដូចជាសប្តាហ៍វប្បធម៌និងសិល្បៈកម្ពុជានៅចិន កើតចេញពីសេចក្តីថ្លែងការ​រួមរបស់ព្រះមហាក្សត្រកម្ពុជាជាមួយនឹងលោកប្រធានហ៊ូចិនតាវ កាលពីដើមចុងខែមិនានិងដើមខែ​មេសា
ឆ្នាំ​២០១២ ក្នុង​ដំណើរទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជា។"សម្លេង"។

        តំណាងឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋប្រជាមានិចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថាទំនាក់​ទំនងកម្ពុជាចិនមានភាពល្អប្រសើរលើគ្រប់វិស័យជាពិសេសវិស័យសេដ្ឋកិច្ចនិងនយោបាយ ​ក្នុងនោះវិសយ័
វប្បធម៌ក៏ត្រូវពង្រឹងបន្ថែមទៀងផងដែរ។

        គួរបញ្ជាក់ថាសារធារណរដ្ឋចិននឹងដឹកនាំប្រតិភូឆ្នើមមួយក្រុមដែលមានសមាជិក៤៩រូបមក​សម្តែង
នៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ខែវិច្ឆិការឆ្នាំ២០១៣។ភាគីចិនក៏បានត្រៀមបញ្ជួនខ្សែរភាព​យន្ត៥រឿងប្រកបដោយគុណភាពល្អប្រណីត និងឆ្លុះបញ្ចាំងអំពិទិដ្ឋភាព ទេសភាព និងថតភាពជាក់ស្តែង
ក្នុងគោលបំណងបង្ហាញពីភាពរុងរឿងនៃវប្បធម៌ អរ្យធម៌ សិល្បៈ និងជីវិតពិតរបស់ប្រជាជនចិន
ដល់ប្រជាពលរដ្ឋកម្ពុជា។ខ្សែភាពយន្តទាំងនោះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ខែវិច្ឆិការ
នៅ​រោងភាព​យន្តលុច្យ។ប្រជាពលរដ្ឋទូទៅអាចចូលទស្សនាដោយសេរី។

        រីឯសប្តាហ៍វប្បធម៌និងសិល្បៈកម្ពុជានៅចិននឹងប្រព្រឹត្តទៅពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ​២០១
នៅទីក្រុងក្វាងចូវ ដែលមានប្រតិភូសិល្បៈកម្ពុជាចំនួន៣៥នាក់។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ