«ខកស្នេហ៍ ៣៣ ថ្ងៃ»

2013-10-22 15:38:29  cri  Web Editor:Wang Xing

        ភាពយន្តនេះបានកែសម្រួលពីប្រលោមលោកតាមអ៊ីធើណេតដ៏ល្បីឈ្មោះរបស់​លោក Bao Jingjing ដែលជាសិល្បករឯករាជ្យមួយរូប ជាភាពយន្តស្នេហាដែលបាន​

លួងលោមខាងផ្លូវចិត្តដំបូងបង្អស់របស់ចិនដីគោក ។ 

        តួឯកស្រីនាងហួង សៀវស៊ាន ជានារីដល់វ័យត្រូវរៀបអាពាហ៍ពិពាហ៍ បានបម្រើ​ការងារជាអ្នកគ្រោងពិធីអាពាហ៍ពិពាហ៍នៅក្រុងប៉េកាំង ។ ថ្ងៃមួយនាងបានប្រទះឃើញ​មិត្តល្អរបស់ខ្លួនបែរជានៅជាមួយមិត្តប្រុសរបស់ខ្លួនទៅវិញ ហើយស្របពេលជាមួយគ្នា​នោះ នាងត្រូវសហការជាមួយសហការីរបស់នាងគឺលោក វ៉ាង សៀវជាន ទៅគ្រោង​ពិធីអាពាហ៍ពិពាហ៍ដល់គូសង្សារមួយគូដែលបានស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ ។ តែ​ក្រោយមកគូសង្សារមួយគូនេះបែរជាបានចែកផ្លូវគ្នាដោយសារតែការខ្វែងគំនិតគ្នាខាង​ការគ្រោងរៀបចំពិធីអាពាហ៍ពិពាហ៍ ហើយការខកស្នេហ៍រយៈពេល ៣៣ ថ្ងៃរបស់នាង​ហួង សៀវស៊ានបែរជាបានរកឃើញចំណងស្នេហ៍ថ្មីរបស់ខ្លួនគឺលោក វ៉ាង សៀវជាន ។​

        ភាពយន្តនេះបានប្រើសិល្បៈបែបកំប្លែងនិងមានភាពស្និទ្ធស្នាលមករៀបរាប់អំពី​ការដើរចេញផុតពីស្រមោលនៃការខកស្នេហ៍អស់ ៣៣ ថ្ងៃរបស់តួឯកស្រី ដោយលក់​សំបុត្រចូលទស្សនាបានដល់ទៅ ៣៥០ លានយាន់ប្រាក់ចិន ហើយក្លាយទៅជាភាព​យន្តលក់សំបុត្រដាច់បំផុតមួយនៅក្នុងចិនដីគោកប្រចាំឆ្នាំ ២០១១ ។ ភាពយន្តនេះធ្លាប់​បានទទួលរង្វាន់តួឯកប្រុសនិងស្រីឆ្នើមបំផុតនៃពានរង្វាន់បុប្ផាមួយរយនៃភាពយន្ត​មហាជន

លើកទី ៣១ របស់ចិន ។ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ