ភាពយន្តនេះបានពិពណ៌នាអំពីរឿងរ៉ាវស្នេហាដ៏រ៉ូមេទិចនិងប្រកបដោយឧបសគ្គ
រវាងអ្នកគ្រូក្រមុំមួយនៃសាលាបឋមសិក្សាកម្ពុជា និងវិស្វករមកពីក្រុងសៀងហៃ ។
ទូ ហ្វី ដែលទើបតែបាត់បង់ស្នេហាបានទៅកម្សាន្តនៅអង្គរវត្តចៃដន្យក៏បានជួបជា
មួយនាងហ្វាង ឆាវ ជានារីខ្មែរដែលចេះនិយាយភាសាចិននៅលើសាឡាងសម្រាប់ឆ្លង
ទន្លេមេគង្គ នាងក៏បានក្លាយទៅជាមគ្គុទេ្ទសក៍ភាសារបស់ទូ ហ្វី ។ នៅក្នុងដំណើរលើក
នេះ ទូ ហ្វីបានយល់ជ្រួតជ្រាបពីខ្លឹមសារនៃជីវភាពដែលពោរពេញដោយភាពវិជ្ជមាន
និងមានសុទិដ្ឋិនិយមតាមរយៈរឿងរ៉ាវរបស់នាងហ្វាង ឆាវនិងកូនសិស្សរបស់នាង ។