ព្រឹកថ្ងៃទី១០ខែតុលា លោកLi Keqiangបានអញ្ជើញចូលរួមសន្និសីទថ្នាក់ដឹកនាំអាស៊ាននិងចិនជប៉ុនកូរ៉េខាងត្បូងលើកទី១៦នៅក្រុងSERI BEGAWANរាជធានីប្រទេសប្រ៊ុយណេ។ អ្នកដឹកនាំប្រទេសអាស៊ាន១០និងជប៉ុន កូរ៉េខាងត្បូងបានចូលរួមក្នុងសន្និសីទនោះ។
លោកLi Keqiangបានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង គឺបង្កើតឡើងនៅគ្រាមានវិបត្តិហិរញ្ញវត្ថុអាស៊ី ថែមទាំងបានឆ្លងកាត់ការតទល់ទៅនឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិទៀតផង ពោលគឹបានដើរតួរនាទីយ៉ាងសំខាន់ដល់ការជំរុញស្ថិរភាពនៃសេដ្ឋកិច្ចតំបន់ បានរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ចអាស៊ីនិងពិភពលោក។
ពាក់ព័ន្ធនឹងការធ្វើឲ្យកិច្ចសហប្រតិបត្តិការ១០បូក៣មានភាពកកាន់តែស៊ីជម្រៅ លោក Li Keqiangបានលើកបង្ហាញថា គាំពារយ៉ាងរឹងប៉ឹងសុខសន្តិភាពតំបន់ តទល់និងដោះស្រាយដោយសមរម្យនូវបញ្ហារសើបនិងជាចំណុចក្តៅនៃតំបន់ គាំពារសុខសន្តិភាពអាស៊ីបូព៌ា ពន្លឿនការជំរុញសមារណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា ខិតខំបញ្ចប់ការចរចាអំពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ឲ្យបានមុនឆ្នាំ២០១៥ បង្កើនការកសាងបណ្តាញសន្តិសុខហិរញ្ញវត្ថុតំបន់ បង្កើតប្រព័ន្ធរូបិយប័ណ្ណអាស៊ីដែលមានលំនឹង ប្រព័ន្ធឥណទានអាស៊ីនិងប្រព័ន្ធសហប្រតិបត្តិការខាងការវិនិយោគទុននិងរួមបញ្ចូលទុនអាស៊ី ជំរុញស្ថិរភាពខាងហិរញ្ញវត្ថុនិងវឌ្ឍនភាពខាងសេដ្ឋកិច្ច ធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យសុវត្ថិភាពស្បៀងអាហារនិងមនុស្សសាស្រ្តសង្គមជាដើមមានភាពស៊ីជម្រៅ៕