នៅរសៀលថ្ងៃទី ៩ ខែតុលា លោកLi Keqiang នាយករដ្ឋមន្រ្តីចិនបានចូលរួមសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ាន(១០+១)លើកទី១៦នៅក្រុងសេរីបេហ្កាវ៉ាន់ រដ្ឋធានីប៊្រុយណេ ។ សន្និសីទបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីការធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាស៊ានកាន់តែស៊ីជម្រៅ និងលើកឡើងនូវការគូរប្លង់អំពីក្របខ័ណ្ឌសហប្រតិបត្តិការ ហើយបានឈានដល់ការឯកភាពរួមយ៉ាងទូលំទូលាយ។
ក្នុងសុន្ទរកថា លោកLi Keqiang បានមានប្រសាសន៍ថា ក្នុងរយៈពេល១០ឆ្នាំដែលប្រទេសចិននិងអាស៊ានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ភាគីទាំងពីរមានការជឿទុកចិត្តលើគ្នាខាងនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងបានទទួលការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ការប្រាស្រ័យទាក់ទងទៅមកខាងមនុស្សសាស្រ្តមានភាពកាន់តែញឹកញប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងការតទល់នឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិនិងការទប់ទល់នឹងគ្រោះធម្មជាតិធ្ងន់ធ្ងរ ។ នេះបានបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ានគឺសមស្របនឹងផលប្រយោជន៍រួមនៃភាគីទាំងពីរ ហើយក៏ស្របទៅតាមចរន្តយុគសម័យនៃការស្វែងរកសុខសន្តិភាព ការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការផងដែរ ។
ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានបង្ហាញថា អាស៊ានបានយកចិត្តទុកដាក់ខ្លាំងនូវទំនាក់ទំនងយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន រីករាយធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យជាមួយភាគីចិនមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កបង្កើតលក្ខណសម្បត្តិសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងក្នុងទសវត្សរ៍ថ្មីមួយទៀត៕