វេលាថ្ងៃត្រង់ថ្ងៃទី១១ខែតុលា តាមម៉ោងតំបន់ លោកLiKeqiangនាយករដ្ឋមន្រ្តីចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅកាន់ទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅប្រទេសថៃ។
បន្ទាប់ពីអញ្ជើញទៅដល់ក្រុងបាងកក សកម្មភាពសំខាន់ទី១ដែលលោកLiKeqiangនឹងចូលរួមគឺចូលរួមពិធីបដិសណ្ឋារកិច្ចពិសេសដែលរៀបចំដោយរដ្ឋសភាប្រទេសថៃ ព្រមនិងថ្លែងសន្ទរកថាស្តីពីទំនាក់ទំនងចិននិងថៃ នេះជាលើកដំបូងហើយដែលរដ្ឋសភាប្រទេសថៃបានរៀបឲ្យអ្នកដឹកនាំបរទេសថ្លែងសុន្ទរកថានៅក្នុងរដ្ឋសភាក្នុងរយៈពេលប៉ុន្មាន់ឆ្នាំកន្លងមកនេះ ដែលជាការនិងបង្ហាញពីការយកចិត្តទុកដាក់ខ្លាំងរបស់ភាគីចិនចំបោះទំនាក់ទំនងទ្វេភាគីរវាងចិននិងថៃ។បន្ទាប់ពីបញ្ចប់សុន្ទរកថា លោកស្រីយីងឡាក់នាយករដ្ឋមន្រ្តីថៃនឹងរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការ ដើម្បីស្វាគមន៍នាយករដ្ឋមន្ត្រីចិនលោកLiKeqiangបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយអ្នកដឹកនាំទាំងពីរនឹងធ្វើកិច្ចជំនួបពិភាក្សាការងារជាផ្លូវការផងដែរ ព្រមទាំងចូលរួមពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាដើម៕