រសៀលថ្ងៃទី១០ខែតុលា លោកLiKeqaingនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលកំពុងចូលរួមសន្និសីទពាក់ព័ន្ធមួយចំនួនថ្នាក់ដឹកនាំអាស៊ីបូព៌ានៅទីក្រុងសេរីបេហ្គាវ៉ាន់ រាជធានីប្រទេសប្រ៊ុយណេ បានជួបប្រាស្រ័យដោយឡែកពីគ្នាជាមួយនឹងលោកស្រីPar Geun-hyeប្រធានាធិបតីកូរ៉េសខាងត្បូង លោកSusiloប្រធានាធិបតីឥណ្ឌូនេស៊ី សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា និងលោកJohn Phillip Keyនាយករដ្ឋមន្រ្តីណូវែលហេ្សឡង់។
ពេលជួបពិភាក្សាការងារជាមួយសម្តេចហ៊ុនសែន លោកLiKeqiangបានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍន៍ដែលប្រជាជនកម្ពុជាជ្រើសរើសដោយម្វាស់ការ សង្ឃឹមថាកម្ពុជាអាចទទួលបានសមិទ្ធផលកាន់តែធំក្នុងការអភិវឌ្ឍន៍និងការកសាងជាតិ។
សម្តេចហ៊ុនសែនបានថ្លែងថា ឆ្នាំនេះជាខួបទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ភាគីកម្ពុជារីករាយពួតដៃជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងរវាងកម្ពុជានិងចិនឲ្យរីកចំរើនឥតឈប់ឈរ៕