លោក​Li ​Ke ​qiang ​នឹង​ចូល​រួម​ជា​លើក​ដំបូង​នូវ​សន្និសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​នៃ​អ្នកដឹកនាំ​អាស៊ី​បូព៌ា​ ភាគី​ចិន​ថ្លែង​ថា​ សន្និសីទ​នឹង​ទទួល​បាន​សមិទ្ធផល​វិជ្ជមាន​
2013-10-08 16:26:42  cri  Web Editor:Sun Lingling

លោក​Li ​Ke ​qiang ​នាយករដ្ឋមន្ត្រី​ចិន​ជិត​នឹង​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​នៃ​អ្នកដឹកនាំ​អាស៊ី​បូព៌ា​ហើយ​ព្រម​និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​​ប្រទេស​ប្រ៊ុយណេ​ ថៃ​និង​វៀតណាម ​។ ​ទាក់​ទិន​នឹង​​សន្និសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទាំង​នេះ​ រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ឲ្យ​ដឹង​​នៅ​ថ្ងៃទី​៧​ខែ​តុលា​នៅ​ក្រុង​ប៉េកាំង​ថា ​ជឿ​ជាក់​ថា ​សន្និសីទ​នឹង​ទទួល​បាន​សមិទ្ធផល​វិជ្ជមាន​ ​ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា​ឲ្យ​រីក​ចម្រើន​ទៅ​កាន់​ទិសដៅ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ​ឈ្នះ ។

ថ្ងៃ​ដដែល​ ក្រសួង​ការបរទេស​ចិន​បាន​ធ្វើ​សន្និសីទ​កាសែត​សម្រាប់​​ប្រព័ន្ធ​សារព័ត៌មាន​ចិន​និង​បរទេស​ លោក​Liu ​Zhen​ min ​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ​ការគាំពារ​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់ ​ទប់ទល់​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ​ដោយ​​សមរម្យ​ ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ស្វែងរក​ការអភិវឌ្ឍន៍​រួម ​ជា​គោលបំណង​រួម​របស់​ប្រទេស​ក្នុង​តំបន់​នេះ ​ហើយ​ក៏​ជា​ភារកិច្ច​សំខាន់​នៃ​សន្និសីទ​ពាក់​ព័ន្ធ​មួយ​ចំនួន​នេះ​ផង​ដែរ ។

       ពាក់​ព័ន្ធ​អំពី​កិច្ចប្រជុំ​​កំពូល​អាស៊ី​បូព៌ា ​លោក ​Liu ​Zhen ​min ​ថ្លែង​ថា ​លោក​Li ​Ke ​qiang ​នឹង​រំលឹក​ឡើង​វិញ​នូវ​ការដែល​កិច្ចប្រជុំ​​កំពូល​អាស៊ី​បូព៌ា​ត្រូវតែ​ប្រកាន់​ខ្ជាប់​លក្ខណៈ​ជា​វេទិកា​យុទ្ធសាស្ត្រ​ដែល​ដឹកនាំ​ដោយ​ថ្នាក់​ដឹកនាំ ​ភាគី​ចិន​នឹង​សកម្ម​ជំរុញ​ការតាក់​តែង​​ផែនការ​អនុវត្ត​លើ​សេចក្តី​ប្រកាស​ស្តីពី​ការអភិវឌ្ឍន៍​ភ្នំពេញ​នៃ​កិច្ចប្រជុំ​​កំពូល​អាស៊ី​បូព៌ា ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​៦​សំខាន់​ៗ​ដូច​ជា​ហិរញ្ញវត្ថុ​និង​ការគ្រប់​គ្រង​គ្រោះមហន្តរាយ​ជា​ដើម ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ