លោកLi Keqiang ភេទប្រុស ជនជាតិហាន កើតនៅខែកក្កដាឆ្នាំ ១៩៥៥ ចូលជាសមាជិកបក្សកុម្មុយនិស្តចិននាខែឧសភា ឆ្នាំ ១៩៧៦ បញ្ចប់ការសិក្សាខាងជំនាញសេដ្ឋសាស្ត្រនៅផ្នែកច្បាប់និងវិទ្យាស្ថានសេដ្ឋកិច្ចនៃសកលវិទ្យាល័យប៉េកាំងប្រទេសចិន សញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ព្រមទាំងបរិញ្ញាប័ត្រខាងច្បាប់និងសញ្ញាប័ត្រថ្នាក់បណ្ឌិតខាងសេដ្ឋសាស្ត្រ ។
លោកធ្លាប់កាន់មុខតំណែងជាលេខាធិការទីមួយនៃលេខាធិការដ្ឋានមជ្ឈិមនៃក្រុមយុវជនកុម្មុយនិស្តនិយមចិន លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនប្រចាំខេត្តHenan និងខេត្ត Liaoning ។
សព្វថ្ងៃ លោកមានតួនាទីជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ឧបនាយករដ្ឋមន្ត្រីនិងជាលេខាធិការរងនៃក្រុមបក្ស ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។