មុនពេលជួបពិភាក្សា លោកAbdul Halim Muadzam Shah ប្រមុខរដ្ឋកំពូលប្រទេសម៉ាឡេស៊ីបានរៀបចំពិធីដ៏អធិកអធមមួយនៅទីធ្លាសភា ដែលបង្ហាញពីភាពស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានរដ្ឋចិន Xi Jinpingដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ។
ប្រទេសម៉ាឡេស៊ីជាប្រទេសទី២នៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍របស់លោកXi Jinpingលើកនេះ ។ បន្ទាប់ពីនេះ លោកនឹងអញ្ចើញទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រៅផ្លូវការលើកទី២១នៃអង្គការសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំនៅទីនោះ ៕