ព្រឹកថ្ងៃទី២ ខែតុលា លោកXiJinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅដល់ក្រុងហ្សាកាតា ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី។
ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ច លោកXiJinping ប្រធានរដ្ឋចិននឹងធ្វើការពិភាក្សាជាមួយលោកYudhoyono ប្រធានាធិបតីឥណ្ឌូនេស៊ី ព្រមនិងរួមគ្នាចួលរួមពិធីលៀងអាហារថ្ងៃត្រង់ខាងធុរកិច្ច ហើយនិងជួបពិភាក្សាជាមួយនឹងលោកBoediono អនុប្រធានាធបតីឥណ្ឌូនេស៊ីនិងថ្នាក់ដឹកនាំនៃរដ្ឋសភាឥណ្ឌូនេស៊ីផងដែរ។ លោកXiJinpingប្រធានរដ្ឋចិននឹងថ្លែងសុន្ទរកថានៅរដ្ឋសភានៃប្រទេសឥណ្ឌូនេស៊ីតាមសេចក្តីអញ្ជើញ ដើម្បីធ្វើការអត្ថាធិប្បាយអំពីទស្សនរបស់ចិនស្តីពីការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិននិងឥណ្ឌូនេស៊ី ចិននិងអាស៊ានថែមទៀត ព្រមនិងទស្សនៈអំពីការអភិវឌ្ឍន៍ដោយសន្តិវិធីរបស់ប្រទេសចិនផងដែរ។
ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងចិននិងឥណ្ឌូនេស៊ីបានទទួលការរីកចំរើនយ៉ាងឆាប់រហ័ស កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យត្រូវបានពង្រីកដោយឥតឈប់ឈរ។ ទំហំពាណិជ្ជកម្មទ្វេភាគីនាឆ្នាំ២០១២មានដល់៦ម៉ឺន៦ពាន់២រយលានដុល្លារអាមេរិក ត្រូវជា៤ដងនៃទំហំពាណិជ្ជកម្មនាឆ្នាំ២០០៥ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីពីររបស់ឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ននេះ ។